Connect with us

ព័ត៌មានជាតិ

កម្ពុជា ចូលរួមកិច្ចពិភាក្សាតុមូល នៃសន្និសីទថ្នាក់តំបន់ស្តីពីការអភិវឌ្ឍកុមារតូច ឆ្នាំ២០២៤

បានផុស

នៅ

នារសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ នេះ លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា និងជា អនុប្រធានប្រចាំការគណៈកម្មាធិការជាតិគាំពារ និងអភិវឌ្ឍន៍កុមារតូច បានចូលរួម កិច្ចពិភាក្សាតុមូល ដែលជាសកម្មភាពមួយ នៃសន្និសីទថ្នាក់តំបន់ ស្តីពី ការអភិវឌ្ឍកុមារតូច ឆ្នាំ២០២៤ ស្តីពី វឌ្ឍនភាពការអភិវឌ្ឍកុមារតូច បញ្ហាប្រឈម និងពិភាក្សាពីឱកាសក្នុងការលើកកម្ពស់ការអភិវឌ្ឍកុមារនៅក្នុងតំបន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចពិភាក្សានេះ មានអ្នកចូលរួមពីសំណាក់រដ្ឋមន្ត្រី អនុរដ្ឋមន្ត្រី មន្ត្រីជាន់ខ្ពស់ និងតំណាងអង្គការគន្លឹះពាក់ព័ន្ធ សរុបចំនួន ៥៤ នៅទីក្រុងប៉េណាំង ប្រទេសម៉ាឡេស៊ី។

កិច្ចពិភាក្សាតុមូល ដឹកនាំដោយ លោកស្រី YB Madam Syerleena binti Abdul Rashid សមាជិករដ្ឋសភានៃប្រទេសម៉ាឡេស៊ី ជាប្រធានអង្គប្រជុំ និង លោកបណ្ឌិត Myo-Zin Nyunt អនុប្រធាន អង្គការយូនីសេហ្វតំបន់អាស៊ី-ប៉ាស៊ីហ្វិក ជាសហប្រធាន។

ក្នុងឱកាសនោះលោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ បានចែករំលែកដល់អ្នកចូលរួមក្នុងកិច្ចពិភាក្សាតុមូល ដោយផ្តោតលើ៖

– វឌ្ឍនភាពនៃកម្មវិធីគាំពារ និងអភិវឌ្ឍកុមារតូច ឆ្លើយតបការប្តេជ្ញាចិត្តនៃសេចក្តីថ្លែងការទីក្រុងតាស្កេន និងការប្តេជ្ញាចិត្តនៃសេចក្តីថ្លែងការរបស់មេដឹកនាំអាស៊ាន ស្តីពីការគាំពារ និងអភិវឌ្ឍន៍កុមារតូច។

– បញ្ហាប្រឈមគន្លឹះ ពាក់ព័ន្ធការគាំពារ និងអភិវឌ្ឍកុមារតូច។

– វិធានការគន្លឹះពាក់ព័ន្ធការងារអភិបាលកិច្ច ធនធានហិរញ្ញវត្ថុ និងការពង្រឹងយន្តបែបពហុវិស័យ សម្រាប់ការគាំពារ និងអភិវឌ្ឍកុមារតូច។

គួរបញ្ជាក់ថា សន្និសីទថ្នាក់តំបន់ ឆ្នាំ២០២៤ ស្តីពី ការអភិវឌ្ឍកុមារតូច ប្រារព្ធពីថ្ងៃទី២៨ ដល់ ៣១ ខែឧសភា ឆ្នាំ២០២៤ តំណាងប្រតិភូកម្ពុជាចូលរួមជាវាគ្មិនតាមប្រធានបទមួយចំនួនពាក់ព័ន្ធ៖ ១. ការអនុវត្តការងារគាំពារ និងអភិវឌ្ឍកុមារតូចបែបពហុវិស័យ ២. ការអនុវត្កញ្ចប់អប់រំមាតាបិតាសម្រាប់ការគាំពារ និងអភិវឌ្ឍកុមារតូច និង៣. តួនាទីរបស់ភ្នាក់ងារសុខភាពក្នុងសហគមន៍ក្នុងការជួយកុមារតូចមានការអភិវឌ្ឍយឺតយ៉ាវ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម