ព័ត៌មានជាតិ
ឯកឧត្តម សុខ ពុទ្ធិវុធ អរគុណគ្រប់ដៃគូដែលរួមចំណែកផ្ដល់ការងារដល់និស្សិតក្រីក្រ ជាប់អាហារូបករណ៍សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឱ្យកាន់រីកចម្រើនទូលំទូលាយ
ឯកឧត្តម សុខ ពុទ្ធិវុធ អនុប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ថ្លែងនូវការអរគុណដល់គ្រប់ដៃគូពាក់ព័ន្ធដែលបានចូលរួមចំណែកដល់ការជំរុញការងារជូនសិស្ស-និស្សិតក្រីក្រជាប់អាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឱ្យកាន់រីកចម្រើនទូលំទូលាយ។

ឯកឧត្តម បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារទិន្នន័យសម្រាប់ថ្នាលឌីជីថលរបស់គណៈកម្មាធិការអាហារូបករណ៍ នៅអគារព្រីនស៍ ហូលឌីង គ្រុប នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤។ ឯកឧត្តម អនុប្រធានគណៈកម្មាធិការ បាននាំការសាកសួរទុក្ខដ៏ខ្ពង់ខ្ពស់ពីសំណាក់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចំពោះក្រុមការងារ ដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការធ្វើទំនើបកម្មប្រព័ន្ធឌីជីថល សំដៅធានាប្រសិទ្ធភាព និងប្រសិទ្ធផល ។

ទន្ទឹមនេះ ឯកឧត្តម ក៏បានអរគុណដល់គ្រប់ដៃគូពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមចំណែកដល់ការជំរុញការងារអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឱ្យកាន់រីកចម្រើនទូលំទូលាយបន្ថែមទៀត ៕






-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


