ព័ត៌មានជាតិ
មានតម្រុយ គ្រោងសាងសង់ស្ពានអាកាសភ្លោះភ្ជាប់ផ្លូវ ៦០ ម៉ែត្រ ទៅព្រលានអន្តរជាតិតេជោ
ថ្មីៗនេះ មន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាលបានដឹកនាំប្រតិភូចុះពិនិត្យទីតាំងគម្រោងសាងសង់ស្ពានអាកាសភ្លោះនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ និងផ្លូវជាតិលេខ ២ តភ្ជាប់ទៅផ្លូវព្រលានយន្តហោះអន្តរជាតិតេជោ។


ដំណើរចុះពិនិត្យនេះដឹកនាំដោយលោក យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងមានការចូលរួមពីរដ្ឋបាលដែនដី រួមទាំងមន្ទីរពាក់ព័ន្ធមួយចំនួនផងដែរ។
លោក ឌឹម បូរ៉ា មន្រ្តីអ្នកនាំពាក្យរដ្ឋបាលខេត្តកណ្តាលបានឲ្យកម្ពុជាថ្មីដឹងថា ដំណើរចុះពិនិត្យទីតាំងសាងសង់ស្ពានអាកាសភ្លោះប្រសព្វមហាវិថីសម្តេចតេជោ និងផ្លូវជាតិលេខ ២ កាលពីថ្ងៃ ៨ ខែមិថុនា មានតំណាងរដ្ឋបាលខេត្តចូលរួមក្នុងនាមជាអាជ្ញាធរដែនដី ដែលជួយការងារសន្តិសុខ សណ្តាប់សាធារណៈដល់កម្មវិធី។
លោក ឌឹម បូរ៉ា បានបញ្ជាក់ថា ចំពោះដំណើរការសាងសង់ និងមានការសិក្សាយ៉ាងណា ខាងរដ្ឋបាលខេត្តមិនទាន់ទទួលបានព័តមានជាក់លាក់នៅឡើយទេ។
យ៉ាងណាមិញ លោកមើលឃើញគម្រោងនេះនឹងនាំប្រយោជន៍ដល់ប្រជាពលរដ្ឋ ព្រោះមានផ្លូវដូចជាសរសៃឈាមសេដ្ឋកិច្ចផងដែរ។


ទាក់ទងគម្រោងនេះ លោក ផន រឹម មន្រ្តីអ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនបានឲ្យកម្ពុជាថ្មីដឹងថា មិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួង ជាគម្រោងរបស់រដ្ឋបាលរាជធានីភ្នំពេញ។
កាលពីសប្តាហ៍មុន នៅសាលារាជធានីភ្នំពេញមានរៀបចំកិច្ចប្រជុំចង្អៀតមួយពាក់ព័ន្ធគម្រោងសាងសង់ស្ពានអាកាសភ្លោះនេះ ប៉ុន្តែគ្មានលទ្ធផលត្រូវបានប្រកាសឲ្យអ្នកសារព័ត៌មានដឹងនោះទេ។
កម្ពុជាថ្មីបានព្យាយាមទាក់ទងទៅមន្រ្តីព្រលានយន្តហោះអន្តរជាតិតេជោ តែមិនទាន់ទទួលបានការឆ្លើយតប៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១៨ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


