ព័ត៌មានជាតិ
កសិករដាំត្រប់ស្រួយ ត្អូញត្អែរពីការធ្លាក់ថ្លៃខ្លាំងស្ទើររកទីផ្សារមិនបាន
រយៈពេលប្រមាណជាង ១០ ថ្ងៃមកហើយ ដែលតម្លៃត្រប់ស្រួយបានធ្លាក់ដាំក្បាលចុះយ៉ាងខ្លាំង សឹងតែរកទីផ្សារមិនបាន ដែលធ្វើឲ្យប្រជាកសិករមានការត្អូញត្អែរ ដោយសារតម្លៃធ្លាក់មិនដែលជួបទាល់តែសោះ។

លោក ហម សាវឿត ប្រជាកសិកររស់នៅភូមិព្រៃទទឹង ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង បានរៀបរាប់ថា លោកបានផ្លាស់ប្ដូរមុខរបរក្រោយពីជំងឺកូវីដបានបញ្ចប់ គឺលោកលែងធ្វើចំណាកស្រុកទៀតដោយលោកចាប់យកមុខរបរកសិកម្មវិញ។
លោកបានបន្តថា រយៈពេលជាងពីរឆ្នាំកន្លងទៅនេះ លោកបានប្រកបរបរដាំត្រប់ស្រួយ នៅលើផ្ទៃដី ២ កន្លែង បើសរុបមានទំហំប្រមាណកន្លះហិកតា ហើយកន្លងមកគឺតម្លៃបានខ្ពស់គ្រាន់បើដោយក្នុងមួយគីឡូក្រាមអាចផ្ទុះឡើងពី ៣.០០០ ទៅ ៤.០០០ រៀល។ នៅពេលប្រមូលផលម្ដងៗ គឺលោកអាចទទួលផលបានចន្លោះពី ៣០០ ទៅ ៤០០ គីឡូក្រាម នេះគឺសម្រាប់តែអាកាសធាតុត្រជាក់ទើបទទួលបានទិន្នផលខ្ពស់ ហើយអាចក្នុងមួយសប្តាហ៍ប្រមូលផលម្ដង តែបើអាកាសធាតុក្តៅ គឺបានត្រឹមតែ ២០០ ទៅ ៣០០ គីឡូក្រាមប៉ុណ្ណោះ។
លោក ហម សាវឿត បានសង្កត់ធ្ងន់ថា ក្នុងរយៈពេលប្រមាណជិតកន្លះខែចុងក្រោយនេះ ត្រប់ស្រួយរបស់លោកក៏ដូចជារបស់អ្នកភូមិជិតខាង គឺគ្មានទីផ្សារទាល់តែសោះ ដោយក្រុមឈ្មួញដែលចុះទៅទិញផ្ទាល់ដល់ចំការ បានឱ្យតម្លៃត្រឹមតែ ៣០០ រៀលក្នុងមួយគីឡូក្រាមប៉ុណ្ណោះ ហើយកន្លែងខ្លះទៀតតម្លៃ ៣០០ នេះក៏គេមិនទិញថែមទៀតផង ធ្វើឱ្យប្រជាកសិករនៅក្នុងតំបន់ខាងលើ ស្ទើរតែអង្គុយយំ។

លោក ហម សាវឿត ក៏បានសំណូមពរដល់មន្ត្រីជំនាញមេត្តាធ្វើយ៉ាងណាជួយរកទីផ្សារ ទៅលើដំណាំត្រប់ស្រួយនេះ ឱ្យបានសមរម្យផង ព្រោះបើមិនដូច្នេះទេ គឺប្រជាកសិករមិនអាចរកចំណូលទប់ទល់ទៅលើការខ្ចីបុលធនាគារសម្រាប់យកមកប្រើប្រាស់បានឡើយ។

កាលពីចុងសប្តាហ៍កន្លងទៅថ្មីៗនេះ គេសង្កេតឃើញមានមន្ត្រីនៃមន្ទីរកសិកម្មបានចុះទៅពិនិត្យមើលដល់ចំការត្រប់ក្នុងភូមិសាស្ត្រខាងលើនេះដែរ ប៉ុន្តែចាប់ពីថ្ងៃនោះមកតម្លៃដែលធ្លាក់ចុះគឺនៅតែធ្លាក់ចុះដដែលដោយមិនទាន់មានការប្រែប្រួល ឬងើបឡើងបន្តិចសោះឡើយ៕
អត្ថបទ៖ សោ និយមរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក Vance ថា ការចរចាជាមួយអ៊ីរ៉ង់ រីកចម្រើនខ្លះៗហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសមត្ថកិច្ចខេត្តកំពតបង្ក្រាបទីតាំងប្តូរសម្បកបាវស្ករសអក្សរថៃនាំចូលពីថៃ ទៅជាបាវអក្សរវៀតណាម ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងចលនាពហិការផលិតផលថៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
កីឡា៤ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ អ្នកស្រាវជ្រាវរកឃើញសាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗដែនដីអាណាចក្រខ្មែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoកាតព្វកិច្ចយោធានៅវៀតណាម៖ វិន័យដែក និងទណ្ឌកម្មធ្ងន់ធ្ងរ សម្រាប់អ្នកគេចវេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងសាធារណការ ផាកពិន័យរថយន្ដដឹកទំនិញ២គ្រឿងចំនួន ៣១លានរៀល ក្រោយរកឃើញការដឹកលើសទម្ងន់កំណត់


