ព័ត៌មានជាតិ
កសិករស្រុកកំរៀងកាប់ដើមស្វាយចោល មកដាំស្វាយចន្ទី ខណៈទីផ្សារស្វាយចន្ទីឡើងដល់ ៦ ០០០ រៀល/គីឡូក្រាម
ដើមស្វាយជាច្រើននៅតាមចំការ ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ត្រូវបានប្រជាកសិករកាប់រំលំចោលដើម្បីលក់ទៅឲ្យអ្នកដុតធ្យូង បន្ទាប់ពីទីផ្សារផ្លែស្វាយ ស្មើនឹងសូន្យគឺគ្មានតម្លៃទាល់តែសោះ ដែលនៅតាមចំការនីមួយៗផ្លែស្វាយជ្រុះស្អុយរលួយចោលពេញក្រោមដើមដោយសារគ្មានអ្នកទិញ។
មួយរយៈចុងក្រោយនេះគេសង្កេតឃើញថា នៅតាមដងផ្លូវក្នុងស្រុកកំរៀង ដែលស្ថិតនៅជាប់នឹងខ្សែបន្ទាត់ព្រំដែនថៃ ក្នុងមួយថ្ងៃៗមានគោយន្តមិនក្រោមពី ៥០ គ្រឿង កំពុងដឹកជញ្ជូនដើមស្វាយបន្តកន្ទុយគ្នា ដោយសារតែផ្លែស្វាយគ្មានអ្នកទិញជ្រុះចោលក្រោមដើមរាប់តោន ទើបពេលនេះម្ចាស់ចំការសម្រេចចិត្តកាប់ដើមលក់ឧិ្យអ្នកដុតធ្យូង។

លោក ផល សំណព្វ ជាប្រជាកសិកររស់នៅភូមិតាំងយូ ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបងបាននិយាយថា លោកមានដំណាំស្វាយកែវល្មៀតមួយចំការនឹងគេដែរ ប៉ុន្តែរហូតមកទល់ពេលនេះគឺផ្លែស្វាយគ្មានទីផ្សារទាល់តែសោះ បើទោះបីជាផ្លែនោះមានទំហំធំត្រូវប៉ាន់ប៉ុណ្ណាក៏ដោយ ដោយមើលឃើញថា ទុកតទៅទៀតក៏មិនចំណេញ រូបលោកផ្ទាល់ក៏ដូចជាអ្នកភូមិមួយចំនួនទៀត បានសម្រេចចិត្តកាប់ដើមស្វាយទាំងនោះចោល ព្រោះបើទុកបានត្រឹមតែចង្អៀតដីគ្មានផលប្រយោជន៍ ។


លោកសំណព្វបានបន្តថា ភាគច្រើនអ្នកដែលកាប់ដើមស្វាយចោលនោះ គឺមានគម្រោងដាំដើមស្វាយចន្ទីជំនួសវិញ ដោយកូនស្វាយចន្ទីគឺទិញពីអ្នកបណ្តុះនិងផ្សាំកូនពីខេត្តត្បូងឃ្មុំនិងពីខេត្តកំពង់ធំហើយ តម្លៃកូនស្វាយចន្ទីក្នុង១ដើម ចន្លោះពី ២.០០០ រៀល ទៅ ៣.៥០០រៀល ទៅតាមកំពស់ ពី ២០ ស.ម. ទៅ ៣៥ស.ម.។
ដោយសារតែបច្ចុប្បន្នគ្រាប់ស្វាយចន្ទីនៅស្រុកកំរៀងមានហាងឆេងល្អគឺមានតម្លៃជាង ៦.០០០ រៀល ក្នុងមួយគីឡូក្រាម ហេតុដូច្នេះហើយទើបរូបលោកក៏ដូចជាប្រជាកសិករមួយចំនួនទៀតសម្រេចចិត្តកាប់ដើមស្វាយនេះចោលតែម្ដង៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


