ព័ត៌មានជាតិ
តើឧកញ៉ាមានសិទ្ធិកាន់កាប់ និងប្រើប្រាស់កាំភ្លើង ដែរឬទេ?
កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ មានករណីគួរឱ្យរន្ធត់បានកើតឡើង ដោយបុរសម្នាក់មានងារជាឧកញ៉ា បានចូលទៅក្នុងផ្ទះជនរងគ្រោះបាញ់សម្លាប់ទាំងកណ្តាលថ្ងៃ ធ្វើឱ្យបុរសម្នាក់ និងស្រីម្នាក់ដែលគូដណ្តឹងនឹងគ្នា បានបាត់បង់ជីវិត ខណៈមនុស្សម្នាក់រងរបួស នៅក្នុងបុរីប៉េងហួត ព្រោះជម្លោះបន្តិចបន្តួចទាក់ទងនឹងស្នួលហាលខោអាវ។

ជនដៃដល់នៃករណីឃាតកម្មនេះ គឺឧកញ៉ា ស្រី ស៊ីណា ហើយលោកបានសារភាពប្រាប់សមត្ថកិច្ចថា ខ្លួនពិតជាបានបាញ់សម្លាប់ជនរងគ្រោះពិតមែន ដោយសារតែទាស់សម្តីគ្នា និងមានកំហឹងលើរឿងខាងលើ មិនអាចគ្រប់គ្រងបានក៏បាញ់ជនរងគ្រោះ និងបាញ់រះធ្វើឱ្យមនុស្សម្នាក់ក្នុងផ្ទះនោះរងរបួសដែរ។ ចំណែក កាំភ្លើងដែលបាញ់នោះ ឧកញ៉ា ស្រី ស៊ីណា បានប្រាប់សមត្ថកិច្ចថា ខ្លួនតែងយកជាប់ខ្លួនជានិច្ច ពេលខឹងខ្លាំង ក៏ដកបាញ់តែម្តង។

ហេតុអ្វីបានជាជនស៊ីវិល មិនមែនជាសមត្ថកិច្ចបែរជាមានសិទ្ធិប្រើប្រាស់កាំភ្លើងបែបនេះ? តើក្នុងច្បាប់មានចែងសម្រាប់ឱ្យជនស៊ីវិលប្រើប្រាស់អាវុធសេរី ដែរឬទេ?
បើតាមច្បាប់ស្តីពី ការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវរបស់កម្ពុជាឆ្នាំ២០០៥ ដែលបានបង្កើតឡើងក្នុងគោលបំណងកំណត់ការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទក្នុងព្រះរាជាណាចក្រកម្ពុជា មិនអនុញ្ញាតឱ្យជនស៊ីវិលប្រើប្រាស់អាវុធដោយសេរីឡើយ។ ក្នុងមាត្រា៤ នៃច្បាប់នេះ បានចែងថា ត្រូវហាមឃាត់ការបំពាក់ ការកាន់កាប់ ការយកតាមខ្លួន ការប្រើប្រាស់ ការទិញ ការលក់ ការធ្វើពាណិជ្ជកម្ម ការនាំចូល ការនាំចេញ ការស្តុកអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទចំពោះជនស៊ីវិលក្នុងព្រះរាជាណាចក្រកម្ពុជា។

ចំណែកមាត្រា៥ បានចែងថា ជនស៊ីវិលអាចប្រើប្រាស់កាំភ្លើង គ្រាប់បាញ់ និងគ្រឿងផ្ទុះបាន លុះត្រាតែកាំភ្លើង គ្រាប់បាញ់កំណត់សញ្ញា, កាំភ្លើង គ្រាប់បាញ់សម្រាប់សកម្មភាពកីឡា, កាំភ្លើងដែលបាញ់មិនបញ្ចូនក្បាលគ្រាប់ ឬគ្រាប់ប្រាយ, កាំភ្លើងបាញ់បញ្ជូនកាំជ្រួចលម្អ ឬកាំភ្លើងផ្ទុះស្នូរគ្មានក្បាលគ្រាប់សម្រាប់សម្តែងសិល្បៈ, គ្រឿងផ្ទុះសម្រាប់បម្រើសេវាកម្មសាធារណៈ និងវិស្វកម្មស៊ីវិល ឬសម្រាប់ផ្ទុះលម្អ។
រីឯ មាត្រា២០ បានចែងច្បាស់ថា ជនណាដែលបំពាក់អាវុធតាមខ្លួន កាន់កាប់ ប្រើប្រាស់អាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទដោយគ្មានការអនុញ្ញាត គឺត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែ ដល់២ឆ្នាំ និងពិន័យជាទឹកប្រាក់ ៥០ម៉ឺនរៀល ដល់២លានរៀល ដោយពុំទាន់គិតពីបទល្មើសព្រហ្មទណ្ឌផ្សេងទៀតនោះទេ៕
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


