សន្តិសុខសង្គម
ជម្លោះគ្រួសារ ប្តីដកកាំភ្លើងបាញ់ប្រហារប្រពន្ធមួយគ្រាប់រួចគេចខ្លួនបាត់
ជម្លោះរវាងប្ដីប្រពន្ធមួយគូរហូតឈានដល់ការផ្ទុះអាវុធបាញ់ប្រហារមួយគ្រាប់បណ្ដាលឲ្យស្ត្រីជាប្រពន្ធរងរបួសបញ្ជូនទៅកាន់មន្ទីរពេទ្យហើយបុរសជាប្ដីជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល។ ហេតុការណ៍នេះបង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៩និង៣០នាទីយប់ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតតាមបណ្ដោយផ្លូវលេខ ១៥ កែង១៤៨ សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានអោយដឹងថា នៅមុនពេលកើតហេតុគាត់បានអង្គុយហូបអីនៅក្បែរផ្ទះកើតហេតុ ខណៈនោះក៏ស្រាប់តែមានឮសំឡេងផ្ទុះអាវុធចំនួន០១គ្រាប់ និងមានសំឡេងស្រែកចេញពីខាងក្នុងផ្ទះ។ ភ្លាមៗ ប្រជាពលរដ្ឋបានផ្អើលឆោឡោនាំគ្នារត់ទៅមើល និងខ្លះទៀតបានរាយការណ៍ទៅកាន់សមត្ថកិច្ចជួយចុះមកអន្តរាគមន៍។ ស្របពេលនោះប្រជាពលរដ្ឋបានប្រទះឃើញស្រ្តីរងគ្រោះហូរឈាមជោក ហើយក៏ហៅម៉ូតូកង់បី ដើម្បីដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យតែម្តង។ ចំណែកបុរសជាប្តី បានជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល។

ទោះបីយ៉ាងណា ក្នុងហេតុហេតុការណ៍បាញ់ប្រហារពីសំណាក់បុរសជាប្ដីមកលើប្រពន្ធនេះ គេនៅមិនដឹងពីមូលហេតុនៅឡើយទេ ខណៈកម្លាំងសមត្ថកិច្ចកំពុងបើកការស្រាវជ្រាវរកជនដៃដល់ដើម្បីយកមកសាកសួរតាមនីតិវិធី៕
អត្ថបទ៖ រដ្ឋា


-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


