ព័ត៌មានជាតិ
រដ្ឋនិងអង្គការ រៀបចំ ទិវាបរិស្ថានពិភពលោក ចូលរួមទប់ទល់ប្រែប្រួលអាកាសធាតុ
តំណាងស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា អង្គការ វីអេសអូ និងអង្គការ Save the Children ប្រចាំកម្ពុជា បានសហការរៀបចំ ទិវាបរិស្ថានពិភពលោក ដើម្បីបង្ហាញពីផលជះរបស់គម្រោង ដែលកំពុងបន្តអនុវត្តដោយផ្តោតលើការលើកកម្ពស់ការអនុវត្តប្រកបដោយនិរន្តរភាព ស្របតាមសេដ្ឋកិច្ចបៃតង ការដោះស្រាយបញ្ហាប្រឈមនៃការរិចរិលដី វាលខ្សាច់ និងគ្រោះរាំងស្ងួតនៅកម្ពុជា ក៏ដូចជាបញ្ហាផ្សេងៗទៀត។

កម្មវិធីនេះ ត្រូវបានរៀបចំឡើង កាលពីថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៤ នៅរាជធានីភ្នំពេញ ក្រោមការគាំទ្រថវិកាពី សហភាពអ៊ឺរ៉ុបប្រចាំកម្ពុជា និង UKAid ដោយមានអ្នកចូលរួមប្រមាណ៨៥នាក់ ក្នុងនោះមាន សមាជិកសហគមន៍នេសាទ ម្ចាស់អាជីវកម្មបៃតងក្នុងស្រុក សហគ្រិនវ័យក្មេង អ្នកស្ម័គ្រចិត្តសហគមន៍ និងប្រជាកសិករមកពីតំបន់បឹងទន្លេសាបខាងកើត ព្រមទាំង តំណាងមកពីក្រសួងស្ថាប័នរាជរដ្ឋាភិបាល អង្គការដៃគូផ្នែកអភិវឌ្ឍន៍ និងវិស័យឯកជន។
ទិវាបរិស្ថានពិភពលោកនាឆ្នាំនេះ ក៏រៀបចំឡើងក្នុងគោលបំណងដើម្បីគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចអភិរក្សបរិស្ថាននៅតំបន់ទន្លេសាប និងការអនុវត្តប្រកបដោយនិរន្តរភាពនៅក្នុងសហគមន៍នេសាទ រួមមានការអនុវត្តនូវដំណោះស្រាយជាក់ស្តែងក្នុងការកែច្នៃថាមពល ការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ការកែច្នៃនិងអភិរក្សធនធានធម្មជាតិដែលទាំងបុគ្គលនិងសហគមន៍អាចទទួលបានផលប្រយោជន៍ក្នុងជីវិតប្រចាំថ្ងៃ។

លោកស្រី មាស ច័ន្ទធីតា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ដែលបានចូលរួមកម្មវិធីនេះ បានលើកឡើង អំពីបញ្ហាការប្រែប្រួលអាកាសធាតុ បានក្លាយជាប្រធានបទមួយដ៏សំខាន់ ដែលត្រូវបានយកចិត្តទុកដាក់កាន់តែខ្លាំងឡើងៗ ទាំងនៅកម្ពុជា ក៏ដូចជានៅលើពិភពលោក ជាពិសេសក្នុងពេលដែលការប្រែប្រួលអាកាសធាតុបានបង្កនូវគ្រោះមហន្តរាយកាន់តែធំឡើងៗសម្រាប់ភពផែនដី និងមនុស្សជាតិទំាងមូល។
លោកស្រីបញ្ជាក់ថា៖«ទោះបីជាប្រទេសកម្ពុជាស្ថិតក្នុងចំណោមប្រទេសដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់ទាបបំផុតក៏ដោយ ក៏យើងបានចូលរួមចំណែក ដើម្បីកាត់បន្ថយការប្រែប្រួលអាកាសធាតុ»។
លោកស្រីបន្ថែមថា យុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និង«កម្ពុជាស្អាត ខ្មែរធ្វើបាន» ដែលយុទ្ធនាការទាំងពីរនេះ បាននឹងបន្តសកម្មភាពខ្លួនយ៉ាងសកម្ម និងដូចភ្លៀងរលឹម ដើម្បីបរិស្ថានស្អាត និងមានការទទួលស្គាល់ពីជនរួមជាតិដោយភាពជឿជាក់ និងនៅលើឆាកអន្តរជាតិ។
អង្គការ Save the Children បានឱ្យដឹងថា ការៀបចំ ទិវាបរិស្ថាននេះ ដើម្បីបង្ហាញពីសារៈសំខាន់នៃការចូលរួមទូទាំងពិភពលោកក្នុងកិច្ចខិតខំប្រឹងប្រែងអភិរក្ស។ អង្គការនេះបន្តថា កិច្ចខិតខំប្រឹងប្រែងទាំងនេះ រួមមាន ការស្ដារឡើងវិញនូវដីដែលខូចគុណភាព ប្រយុទ្ធប្រឆាំងនឹងការរិចរិលដី វាលខ្សាច់ ការកសាងភាពធន់នឹងគ្រោះរាំងស្ងួត និងការការពារប្រព័ន្ធអេកូឡូស៊ីធម្មជាតិដែលទ្រទ្រង់ជីវិតទាំងអស់។
ក្នុងនាមជាយុទ្ធនាការបរិស្ថានដ៏សំខាន់មួយរបស់អង្គការសហប្រជាជាតិ តាមរយៈ ទិវាបរិស្ថានពិភពលោកឆ្នាំនេះ បានអំពាវនាវដល់បុគ្គល សហគមន៍ និងប្រជាជាតិនានា ឱ្យរួបរួមគ្នាក្នុងការថែរក្សាភពផែនដីរបស់យើងសម្រាប់មនុស្សជំនាន់ក្រោយ៕
អត្ថបទ៖ ឡាយ សាមាន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


