ព័ត៌មានជាតិ
អាជ្ញាធរសង្កាត់ចាក់អង្រែក្រោម ប្ដេជ្ញាបម្រើសេវាសាធារណៈជូនពលរដ្ឋ ឲ្យបានលឿន និងរហ័ស
អាជ្ញាធរសង្កាត់ចាក់អង្រែក្រោម បានប្ដេជ្ញាបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានលឿន និងរហ័ស។ ក្នុងនោះ អាជ្ញាធរ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋអញ្ជើញទៅទទួលយកការធ្វើសេវាឯកសារដោយខ្លួនឯង ជៀសវាងពឹងពាក់តាមអ្នករត់ការ នាំឲ្យខាតបង់ប្រាក់កាស និងពេលវេលា។

លោក ជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោម បានឲ្យដឹងថា បច្ចុប្បន្ននេះ នៅមានប្រជាពលរដ្ឋខ្លះ បន្តពឹងពាក់អ្នកដទៃលើការរត់ឯកសារ ដោយមិនបានមកទទួលធ្វើឯកសារដែលខ្លួនចង់បំពេញ នេះជាកត្តានាំឲ្យពួកគាត់ខាតបង់ប្រាក់កាស និងត្រូវចំណាយពេលវេលា។
លោកបន្តថា ការផ្តល់សេវាលើតម្រូវការឯកសាររបស់ប្រជាពលរដ្ឋនេះ រដ្ឋបាលសង្កាត់ មានក្រុមមន្ត្រីប្រចាំការជាប់ជាប្រចាំនៅរៀងរាល់ម៉ោងធ្វើការ ដើម្បីរង់ចាំទទួលស្វាគមន៍ជានិច្ច រាល់អ្នកដែលមកបំពេញការធ្វើសេវា តាមរយៈយន្តការច្រកចេញចូលតែមួយ ដោយក្រុមមន្ត្រី នឹងបំពេញជូនភ្លាមចំពោះឯកសារមិនត្រូវចំណាយ រង់ចាំ ពោលគឺអាចចាំទទួលយកផ្ទាល់តែម្ដង។

ជាមួយនេះ លោកចៅសង្កាត់ ក៏បានប្ដេជ្ញា ណែនាំដល់មន្ត្រី ឲ្យបម្រើប្រជាពលរដ្ឋមានប្រសិទ្ធភាព លឿន និងរហ័ស។ បន្ថែមនោះ លោក បានណែនាំជាប្រចាំមិនឲ្យទទួលការសូកប៉ាន់ណាមួយឡើយ ក្នុងករណីមានបញ្ហា ឬការទទួលលុយនោះ លោកនឹងសុំគោលការណ៍ថ្នាក់ដឹកនាំអនុវត្តអភិក្រមទាំង ០៥ តែម្ដង៕
អត្ថបទ ៖ សុភា







-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន