ព័ត៌មានជាតិ
ចៅសង្កាត់ចាក់អង្រែក្រោម៖ ច្បាប់ដកសញ្ជាតិ គឺជាអាវុធកម្ចាត់ជនចង់បំផ្លាញសន្តិភាពរបស់កម្ពុជា
លោក ជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោម នៃរដ្ឋបាលខណ្ឌមានជ័យ តំណាងពលរដ្ឋទូទាំងសង្កាត់ បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះការអនុម័តច្បាប់ដើម្បីដកសញ្ជាតិពីជនជាតិខ្មែរទាំងឡាយណាដែលចូលដៃចូលជើងជាមួយជាតិសាសន៍ដទៃ ហើយចង់បំផ្លាញសន្តិភាពរបស់កម្ពុជា។ លោកចៅសង្កាត់ចាក់អង្រែក្រោម ចាត់ទុកច្បាប់ដកសញ្ជាតិគឺជាអាវុធកម្ចាត់ជនចង់បំផ្លាញសន្តិភាពរបស់កម្ពុជា។

លោក ជា សុខៃ បញ្ជាក់បន្ថែមថា ការសម្រេចចិត្តរបស់សម្តេចតេជោ ហ៊ុន សែន ជាការគិតគូរខ្ពស់ទៅដល់ផលប្រយោជន៍របស់ប្រជាជន និងប្រទេសជាតិ ព្រោះសម្តេចជាមេដឹកនាំឆ្នើម ដែលចង់ឃើញប្រទេសមានសន្តិភាព និងប្រជាជនរស់នៅបានសុខស្រួល ទើបសម្តេចតែងតែរិះរកគ្រប់វិធីសាស្ត្រ ដើម្បីកម្ចាត់រាល់ជន ឬបុគ្គលទាំងឡាយណា ដែលបានចូលដៃចូលជើងជាមួយបទរទេស ប៉ងមកបំផ្លាញប្រទេសជាតិរបស់ខ្លួនឯង។ លោកចៅសង្កាត់សង្កត់ធ្ងន់ថា ច្បាប់ដកសញ្ជាតិ គឺជាអាវុធដ៏មុតស្រួចសម្រាប់កម្ចាត់ជនឃុបឃិតជាមួយបរទេស ចង់បំផ្លាញសន្តិភាព និងស្ថេរភាពរបស់កម្ពុជា ។

សូមបញ្ជាក់ថា ក្នុងសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥នេះ បានអនុម័តទាំងស្រុងក្នុងសំឡេង១២៥លើ១២៥សំឡេង ចំពោះសេចក្តីស្នើច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា ៣៣នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីអនុញ្ញាតឱ្យមានការរៀបចំក្របខណ្ឌច្បាប់ សម្រាប់ការដកសញ្ជាតិខ្មែរ ចំពោះពលរដ្ឋខ្មែរណាដែលបានប្រព្រឹត្តិអំពើក្បត់ជាតិ ឬការធ្វើសកម្មភាពប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍ នៃព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋខ្មែរដោយឃុបឃិតជាមួយបរទេស។

ការធ្វើវិសោធនកម្មមាត្រា ៣៣ ក៏នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅចូលមកក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ពិសេសការប្រឆាំងនឹងអំពើក្បត់ជាតិ និងអំពើឃុបឃិតគ្នាជាមួយបរទេសដែលនឹងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យសន្តិសុខជាតិ សេចក្ដីសុខសាន្តរបស់ប្រជាជន និងឧត្តមប្រយោជន៍របស់ប្រទេសជាតិ៕៕
អត្ថបទ៖ សុភា

-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


