ព័ត៌មានជាតិ
អាជ្ញាធរសង្កាត់ចាក់អង្រែក្រោម បន្តរៀបចំសណ្តាប់ធ្នាប់ ចំណុចផ្សារក្រមួន និងធ្វើកិច្ចសន្យាដល់អាជីវករ
រដ្ឋបាលសង្កាត់ចាក់អង្រែក្រោម ចុះរៀបចំសណ្តាប់ធ្នាប់ ជុំវិញផ្សារក្រមួន ដែលអ្នកលក់ដូររំលោភផ្លូវសាធារណៈ ធ្វើអោយបាត់បង់សោភ័ណ្ឌភាព។ នៅព្រឹកថ្ងៃទី ២០ ខែ មករា ឆ្នាំ២០២៦នេះ គណៈបញ្ជាការឯកភាពសង្កាត់ ចុះរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ បងប្អូន អាជីវករ អ្នកលក់ដូរ តាមបណ្តោយផ្លូវបេតុងទួលតាខូយ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។


លោក ជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោម បានអោយដឹងថា កម្លាំងគណៈបញ្ជាការឯកភាពសង្កាត់ចាក់អង្រែក្រោម បានចុះរៀបចំសណ្តាប់ធ្នាប់ ជុំវិញផ្សារក្រមួន ដែលព្រំប្រទល់ភូមិទួលរកា៣ និងភូមិព្រែកតាឡុង ដោយអាជីវករអ្នកលក់ដូរមួយចំនួនធំ បានដាក់សម្ភារៈតាំងលក់លើផ្លូវ ធ្វើអោយបាត់នូវចំណីផ្លូវ សម្រាប់បងប្អូនប្រជាពលរដ្ឋដែលរស់នៅ ឬអ្នកធ្វើដំណើរ កកស្ទះចរាចរណ៍។


លោកចៅសង្កាត់បានបន្តថា បន្ទាប់ពីកម្លាំងបានចុះរៀបចំរួចរាល់ បានធ្វើកិច្ចសន្យាចំពោះអាជីវករចំនួន ៥៥ទីតាំង ដើម្បីអប់រំណែនាំឱ្យបញ្ឈប់ការលក់ដូរលើផ្លូវបែបនេះបន្តទៅមុខទៀត។
នាឪកាសនោះ លោក ជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោម បានបញ្ជាក់ថា លោកស្នើសុំទៅពលរដ្ឋ ដែលប្រកបរបរ មិនថាតិចឬច្រើននោះទេ ត្រូវរួបរួមគ្នា ចូលរួមសហការជាមួយអាជ្ញាធរ ដើម្បីសុវត្ថិភាព ក៏ដូចជាកាត់បន្ថយរាល់ការកកស្ទះចរាចរណ៍ បង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋទាំងអស់គ្នា៕ អត្ថបទ ៖ រដ្ឋា

-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


