ព័ត៌មានជាតិ
សម្ដេចធិបតី និងលោកជំទាវ ជូនថវិកា៥លានរៀល ដល់តាយាយពីរនាក់ប្ដីប្រពន្ធ ដែលខំជិះម៉ូតូពីខេត្តបាត់ដំបង ដើម្បីមើលពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានឧបត្ថម្ភថវិកាចំនួន៥លានរៀល ជូនតាយាយពីរនាក់ប្ដីប្រពន្ធ ដែលខំជិះម៉ូតូស្កាត់តាំងពីខេត្តបាត់ដំបង ទៅទស្សនាមហាព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រ ពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលរៀបចំនៅស្រុកកៀនស្វាយ ខេត្តកណ្ដាល កាលពីព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤។

ការផ្ដល់អំណោយរបស់សម្ដេចធិបតី និងលោកជំទាវ គឺបន្ទាប់ពីសម្ដេចនាយករដ្ឋមន្ត្រី បានឃើញវីដេអូដែលបង្ហោះដោយអ្នកលេងបណ្ដាញសង្គម អំពីសកម្មភាព និងចំណាប់អារម្មណ៍របស់លោកតា លោកយាយ ដែលខំជិះម៉ូតូតាំងពីខេត្តបាត់ដំបង ដើម្បីបានឃើញព្រឹត្តការណ៍បើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោដោយផ្ទាល់ភ្នែក។
ក្នុងវីដេអូដែលបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក លោកតា លោកយាយ ឱ្យដឹង គាត់បានជិះម៉ូតូមួយគ្រឿង ធ្វើចេញពីខេត្តបាត់ដំបងតាំងតែពីម៉ោង៥ទាបភ្លឺ ថ្ងៃទី០៤ ខែសីហា។ ក្រោយធ្វើដំណើរជាច្រើនម៉ោង គាត់បានទៅដល់ ទីតាំងបើកការដ្ឋានព្រែកជីកហ្វូណនតេជោ នៅម៉ោងប្រមាណ១ថ្ងៃ រួចក៏សម្រាកនៅក្បែរទីតាំងពិធីមួយយប់ ដើម្បីឱ្យបានឃើញមហាព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តមួយនេះដោយផ្ទាល់ភ្នែក។

អំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវទី១ ត្រូវបានលោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង នាំយកប្រគល់ជូនលោកតានិងលោកយាយ នៅត្រង់ចំណុចរង្វង់មូលតាដំបងក្រញូង។
គួរឱ្យដឹងថា ឈ្មោះ សាត ឈឿន អាយុ៦៦ឆ្នាំ ជាអតីតមេភូមិស្វាយបីដើម ក្នុងឆ្នាំ២០១៥ ដល់ឆ្នាំ២០១៨) និងលោកយាយឈ្មោះ ប៊ុន សាមី អាយុ៦២ឆ្នាំ បច្ចុប្បន្ននៅភូមិស្វាយបីដើម ឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង៕
អត្ថបទ : សោ និយមរ័ត្ន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


