ព័ត៌មានជាតិ
អភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីជំនាញចុះពិនិត្យស្ថានភាពច្រាំងទន្លេនៅឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់
កំពង់ចាម ៖ នៅរសៀល ថ្ងៃទី៧ខែសីហា ឆ្នាំ២០២៤ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យស្ថានភាពច្រាំងទន្លេដែលប្រឈមការគំរាមកំហែងការបាក់ស្រុតច្រាំងនៅចំណុចភូមិពាមក្រៅ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

ឆ្លៀតឱកាសនោះដែរ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានជំរុញឱ្យមន្ត្រីជំនាញ ជាពិសេសមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម ធ្វើយ៉ាងណាទប់ស្កាត់ដាក់បេខ្សាច់ ឬបោះថ្មទប់បន្ថែមទៀត ខណៈនេះគ្រោះមហន្តរាយបង្កដោយធម្មជាតិ។

កន្លងទៅមន្ត្រីជំនាញ បានធ្វើការដាក់បេខ្សាច់និងថ្មទប់តាមច្រាំងទន្លេនៅចំណុចនេះជាច្រើនមកហើយ ដោយស្ថានភាពអាកាសធាតុប្រែប្រួលផង ទន្លេបន្តហក់ឡើង ហើយកន្លែងខ្លះបន្តស្រុតបាក់ដីភូមិអ្នកស្រុកទៀត ដូច្នោះមន្ត្រីជំនាញរួមអាជ្ញាធរនឹងបន្តរកវិធានការបង្ការទប់ស្កាត់ឲ្យខានតែបាន។

លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានឱ្យដឹងថា បច្ចុប្បន្នច្រាំងទន្លេមេគង្គដែលកំពុងគំរាមកំហែងដីភូមិរបស់អ្នកឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ពេលនេះមានប្រវែងប្រមាណជាង៥០ម៉ែត្រហើយ ខណៈតំបន់ខ្លះអាជ្ញាធរ រួមមន្ត្រីជំនាញបានទប់ស្កាត់កុំឲ្យមានការបាក់ស្រុតតទៅទៀត៕
អត្ថបទនិងរូបភាព ៖ ឡេក ចាន់ពេជ្រ






-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


