ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌចំការមនបញ្ជាក់ថា ជនជាតិចិន៨នាក់ ដែលអាជ្ញាធរស្រុកគីរីសាគរឃាត់ខ្លួន មិនមែនរត់ចេញពីទីតាំងមានកូវីដ-១៩ទេ
ជនជាតិចិនចំនួន៨នាក់ ជាមួយនឹងអ្នករត់តាក់ស៊ី២នាក់ទៀត ដែលត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពស្រុកគីរីសាគរខេត្តកោះកុងធ្វើការឃាត់ខ្លួនបញ្ជូនទៅមណ្ឌលចត្តាឡីស័ក ក្រោយពីធ្វើដំណើរចេញពី Condo មួយត្រូវបានអាជ្ញាធរខណ្ឌចំការមនបញ្ជាក់ថា Condo នោះមិនមែនជាទីតាំងដែលមានកូវីដ-១៩នោះទេ ។

លោក ថេង សុថុល អភិបាលខណ្ឌចំការមនបានអះអាងថា Condo ដែលមានទីតាំងក្នុងខណ្ឌចំការមន ខុនដូមួយនេះ មិនមែនជាទីតាំងដែលមានកូវីដ-១៩នោះទេ ហើយទីតាំងដែលអាជ្ញាធររាជធានីភ្នំពេញបិទពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈនោះ គឺវីឡាF22 នៅជិតនិង Condo នេះប៉ុណ្ណោះ ។
គួររំលឹកថា ជនជាតិចិនប្រុសស្រី៨នាក់ និងអ្នករត់តាក់ស៊ី ពីរនាក់ត្រូវបាន កម្លាំងគណៈ បញ្ជាការឯកភាពស្រុកគីរីសាគរ ខេត្តកោះកុងធ្វើការឃាត់ខ្លួននិងបញ្ជូនទៅមណ្ឌលចត្តាឡីស័ក ក្រោយពីធ្វើដំណើរចេញពីភ្នំពេញ និងក្រោយពីទទួលបានព័ត៌មានពីវត្តមានរបស់ជនជាតិចិន ពុំមានឯកសារ សម្គាល់ខ្លួន ។ប្រតិបត្តិការនេះធ្វើឡើងកាលពីវេលា ម៉ោង ១១និង១៥នាទីយប់ថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ២០២១ ដឹកនាំដោយលោក ទួន ឪទីអភិបាលរងស្រុកគីរីសាគរ ខេត្តកោះកុង ហើយបច្ចុប្បន្ន អ្នកទាំង១០នាក់ ត្រូវសមត្ថកិច្ច ប្រគល់ជូន គ្រូពេទ្យ មណ្ឌល សុខភាពកូនកុក ដើម្បីធ្វើច ត្តាឡីស័ករយៈពេល១៤ថ្ងៃ៕
អត្ថបទ៖ ស្រី រ័ត្ន


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


