ព័ត៌មានអន្ដរជាតិ
អ្នកដំណើរតេស្តវិជ្ជមានកូវីដ បង្ខំចិត្តធ្វើចត្តាឡីស័កក្នុងបន្ទប់ទឹកយន្តហោះ នៅពាក់កណ្តាលផ្លូវ
គ្រូបង្រៀនម្នាក់ ត្រូវបង្ខំចិត្តធ្វើចត្តាឡីស័កក្នុងបន្ទប់ទឹកយន្តហោះរយៈពេល៤ម៉ោង បន្ទាប់ពីនាងធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩ ពេលហោះហើរបានពាក់កណ្តាលផ្លូវ។

លោក Marisa Fotieo មកពីទីក្រុង Chicago សហរដ្ឋអាមេរិក ត្រូវស្នាក់នៅក្នុងបង្គន់ដ៏តូចចង្អៀត បន្ទាប់ពីនាងបានធ្វើតេស្តរហ័ស តាមផ្លូវទៅកាន់ប្រទេសអ៊ីស្លង់។
នាងនិយាយថា នាងបានចេញរោគសញ្ញាឈឺបំពង់.ក ខណៈពេលធ្វើដំណើរឆ្លងកាត់មហាសមុទ្រអាត្លង់ទិក។

គ្រូបង្រៀនរូបនេះ បានជូនដំណឹងភ្លាមៗទៅកាន់អ្នកបម្រើលើយន្តហោះ ប៉ុន្តែមិនមានកៅអីទំនេរគ្រប់គ្រាន់សម្រាប់នាង ដើម្បីដាក់ឲ្យនៅដាពីគេដោយសុវត្ថិភាពនៅលើយន្តហោះទេ។
បន្ទាប់មក Marisa បានស្នើសុំស្នាក់នៅក្នុងបន្ទប់ទឹក ដើម្បីការពារអ្នកដំណើរផ្សេងទៀត។ នាងនិយាយថា “ខ្ញុំមិនជឿថា ខ្ញុំត្រូវចំណាយពេលបួនម៉ោងនៅក្នុងបន្ទប់ទឹកនោះទេ ប៉ុន្តែអ្នកត្រូវតែធ្វើអ្វីដែលអ្នកត្រូវធ្វើ”។

Marisa បានថតវីដេអូខ្លួនឯងនៅក្នុងបន្ទប់ទឹក ហើយចែករំលែកលើ Tik Tok ដែលទទួលបានការចូលមើលជាង ៤ លានដង។
បច្ចុប្បន្ន អ្នកទេសចររូបនេះកំពុងដាក់ឲ្យនៅដាច់ពីគេក្នុងប្រទេសអ៊ីស្លង់រយៈពេល ១០ ថ្ងៃ ខណៈឪពុក និងបងប្រុសរបស់នាងដែលជិះលើយន្តហោះនោះផងដែរ បានបន្តដំណើរទៅកាន់ប្រទេសស្វីស បន្ទាប់ពីធ្វើតេស្តអវិជ្ជមាន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Star
ចុចអាន៖ ក្រោយរកឃើញ Omicron ច្រើនឡើងៗ ថៃ ពិចារណាដាក់ភ្ញៀវទេសចរ បរទេសធ្វើចត្តាឡីស័កជាថ្មី
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


