ព័ត៌មានជាតិ
ក្រុមហ៊ុនអភិវឌ្ឍន៍រមណីយដ្ឋានទឹកជ្រោះប៊ូស្រានឹងទទួលប្រជាពលរដ្ឋចូលកំសាន្តដោយមិនគិតថ្លៃសំបុត្ររៀងរាល់ចុងសប្តាហ៍ ចាប់ពីខែ កញ្ញា ដល់ខែ ធ្នូ
លោកស្រី សេង សុជាតិតា នាយិកាក្រុមហ៊ុនមណ្ឌល ខេ រីស៊ត ( Mondul K Resort ) ដែលកំពុងអភិវឌ្ឍន៍រមណីយដ្ឋានទឹកជ្រោះប៊ូស្រា នឹងបើកទទួលប្រជាពលរដ្ឋចូលទស្សនាដោយមិនគិតថ្លៃចូលរៀងរាល់ចុងសប្តាហ៍ ចាប់ពីខែកញ្ញាដល់ ខែធ្នូ ឆ្នាំ២០២៤។ ការប្រកាសនេះគឺជាការចូលរួមគាំទ្រប្រសាសន៍សម្តេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលរៀបចំដំណើរកម្សាន្តជូនប្រជាពលរដ្ឋទៅកាន់ខេត្តទាំង៤ នៅភាគឦសាន និងចូលរួមផ្សព្វផ្សាយអំពីសក្ដានុពលតំបន់ទេសចរណ៍និងធម្មជាតិ។

នាយិការូបនេះ បានគូសបញ្ជាក់ទៀតថា ការអភិវឌ្ឍន៍រមណីយដ្ឋានទឹកជ្រោះប៊ូស្រា គឺជាការវិនិយោគក្រោមក្រុមហ៊ុនដែលមានលោកស្រីជាម្ចាស់ចាប់តាំងពីឆ្នាំ ២០១៣ មកម្ល៉េះ។ ក្រុមហ៊ុនក៏បានចុះកិច្ចសន្យាជាមួយអនុគណៈកម្មការវិនិយោគខេត្តមណ្ឌលគិរី នៅថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ ២០១៥ លើផ្ទៃដីដែលកំពុងគ្រប់គ្រងមានទំហំ ១១៩ ហិតា ក្នុងគោលបំណងរៀបចំស្តាររមណីយដ្ឋានឡើងវិញតាមបែបអេកូទេសចរណ៍ និងធម្មជាតិ។ បច្ចុប្បន្នការគ្រប់គ្រងនៃតំបន់រមណីយដ្ឋាននេះ គឺបានស្តារឡើងវិញនូវផលអវិជ្ជមានកន្លងមក គឺស្ថាបនាថ្មីយ៉ាងច្រើន និងបានផ្តល់ការងារដល់អ្នកក្នុងតំបន់ ចំណាកស្រុក និងបងប្អូនជនជាតិភាគតិច សរុបបុគ្គលិកចំនួន ៣០ នាក់ ផ្តល់កន្លែងធ្វើអាជីវកម្មដល់អាជីវករក្នុងតំបន់ចំនួន ៥៥ គ្រួសារ ផ្តល់កន្លែងលក់ដូរជូនជនជាតិភាគតិចដោយមិនគិតថ្លៃចំនួន ៥០ គ្រួសារ។

ទន្ទឹមនេះក្រុមហ៊ុនមានគម្រោងសាងសង់បន្ថែមរួមមាន សេវាកម្មជិះម៉ូតូកង់បួនទេសចរណ៍ ( ATV ) ទៅទស្សនាទឹកធ្លាក់ជាន់ទី ៣, សាងសង់រានហាលកញ្ចក់ទស្សនាទឹកជ្រោះ, សាងសង់ សួនសង្គ្រោះសត្វព្រៃ ដែលនឹងនាំមកនូវបទពិសោធន៍ថ្មី ដើម្បីឈ្វេងយល់អំពីសត្វព្រៃ ដែលនឹងរួចរាល់ក្នុងពាក់កណ្តាលឆ្នាំ ២០២៥ ស្របពេលដែលក្រសួងអភិវឌ្ឍន៍ជនបទ ក៏នឹងចូលរួមចំណែកក្នុងការស្ថាបនាឡើងវិញនូវផ្លូវចូលក្នុងរមណីយដ្ឋានផងដែរ។

សូមបញ្ជាក់ថា សម្តេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងផ្តល់ជាធម្យោបាយដឹកជញ្ជូន និងម្ហូបអាហារជូនប្រជាពលរដ្ឋទៅកាន់ខេត្តចំនួននៅភាគឦសានមានដូចជា ខេត្តក្រចេះ ស្ទឹងត្រែង រតនៈគីរី និងមណ្ឌលគីរី ដោយមិនគិតថ្លៃ សម្រាប់ថ្ងៃចុងសប្តាហ៍ ចាប់ពីខែ កញ្ញា ដល់ខែ ធ្នូ ឆ្នាំ២០២៤ ដើម្បីឱ្យប្រជាពលរដ្ឋ សិស្សនិស្សិត មើលឃើញពីការអភិវឌ្ឍយ៉ាងច្រើននៃខេត្តទាំង៤នេះ។ គម្រោងទស្សនកិច្ចនៅក្នុងខេត្តទាំងបួនជាប់ព្រំដែនជាមួយវៀតណាម និងឡាវ មានគោលដៅបង្ហាញឱ្យប្រជាពលរដ្ឋមើលឃើញពីកិច្ចសហប្រតិបត្តិអភិវឌ្ឍន៍តំបន់ត្រីកោណ (CLV)។

សូមជម្រាបថា ការចូលរួមចំណែកពីសំណាក់ក្រុមហ៊ុនអភិវឌ្ឍន៍រមណីយដ្ឋានទឹកជ្រោះប៊ូស្រា បើកឱ្យប្រជាពលរដ្ឋចូលទស្សនារមណីយដ្ឋានទឹកជ្រោះប៊ូស្រា ដោយមិនគិតថ្លៃ សម្រាប់ថៃ្ងសៅរ៍ និងថ្ងៃអាទិត្យមានរយៈពេល៤ខែ ដោយគិតចាប់ពី ខែ កញ្ញាទៅដល់ខែ ធ្នូ ឆ្នាំ២០២៤ ដើម្បីចូលរួមគាំទ្រគំនិតផ្ដួចផ្ដើមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕




-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២៣ ម៉ោង agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


