Connect with us

ព័ត៌មានជាតិ

ពងទាកូនស្រែរនោងនៅតែលក់ដាច់ទោះស្ថិតក្នុងបរិបទកូវីដ

បានផុស

នៅ

ពងទាកូនស្រែរនោង នៅតែមានទីផ្សារលក់ចេញ ក្នុងមួយថ្ងៃៗ បើទោះបីជាស្ថិតក្នុងបរិបទនៃការរីករាលដាល នៃជំងឺកូវីដ១៩ យ៉ាងណាក៏ដោយ។

លោក សូត សុផល ប្រធានសមាគមអាជីវកម្មស្រែរនោង ស្រុកតាំ្រកក់ ខេត្តតាកែវ បានប្រាប់ថា   បើទោះជាមានការផ្ទុះរាលដាលពីវីរុសកូវីដ១៩ យ៉ាងណាក៏ដោយក៏អ្នកធ្វើអាជីវកម្មពងទាសាប ពងទាកូនក្នុងសមាគមអាជីវកម្មពងទាកូនស្រែរនោងនៅតែលក់ដាច់ដដែល តែមានការថយចុះបរិមាណនៅតម្លៃតិចតួច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សូត សុផល បន្តទៀតថាក្នុងឆ្នាំដែលកន្លងទៅពងទាកូនស្រែរនោងដែលល្បីល្បាញថាមានរសជាតិឆ្ងាញ់នោះអាចលក់ចេញបានក្នុង១ថ្ងៃចាប់ពី ៨ពាន់គ្រាប់ទៅដល់១ម៉ឺនគ្រាប់។ ក៏ប៉ុន្តែមកដល់ពេលនេះសមាគមអាជីវកម្មពងទាកូនស្រែរនោងអាចបញ្ចេញលក់បានចាប់ពី៥ពាន់ទៅ៧ពាន់គ្រាប់ប៉ុណ្ណោះក្នុងនោះពងទាសាបអាចលក់ចេញបានចាប់ពី៣ពាន់ទៅ៤ពាន់គ្រាប់ក្នុង១ថ្ងៃ។

ដោយឡែកបើប្រៀបធៀបនិយាយអំពីតម្លៃវិញលក់ចេញទន្ទឹមនឹងការផ្ទុះរាលដាលជំងឺកូវីដ១៩ ពងទាកូននិងពងទាសាបក៏មានតម្លៃខុសគ្នាតិចតួចប៉ុណ្ណោះដោយក្នុងនោះពងទាសាបលក់ចេញបាន៣៥០រៀលទៅ៣៦០រៀលក្នុង១គ្រាប់និងចំពោះពងទាកូនមកដល់ពេលនេះអាចលក់បាន៤៥០រៀលទៅ៥០០រៀលក្នុង១គ្រាប់ជាតម្លៃដែលកំពុងហក់ឡើងវិញ។

ប្រធានសមាគមអាជីវកម្មរូបនេះបន្តទៀតថាក្នុងខែធ្នូសម្បូរចំណីទាច្រើនអាចពងទាមានតម្លៃចុះបន្តិច។បច្ចុប្បន្នសមាគមមានសមាជិកផលិតពងទាកូនមានចំនួន២៧ឡស្មើនឹង២៧គ្រួសារបើសរុបទាំងអ្នកប្រមូលទិញផងមានរហូតដល់ជាង១០០នាក់៕

អត្ថបទ៖កញ្ញា វ៉ាត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

នាយក​សាលា ហ៊ុន សែន ជម្ពូវ័ន​ហាម​ដាច់ខាត​មិន​ឱ្យ​លក់ ឬ ពិសា​គ្រឿងស្រវឹង​ក្នុង​ពិធី​សង្ក្រាន្ត

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងសុខាភិបាល ៖ មន្ទីរពេទ្យ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​កសាង​សមត្ថភាព​និង​ពង្រឹងក្រម​សីលធម៌​វិជ្ជាជីវៈ

ព័ត៌មានជាតិ៦ ម៉ោង មុន

វិថី​អាហារ​ដែល​មាន​រចនាបថ​ខ្មែរ​រួម​នឹង​ការ​បង្ហាញ​ពី​វប្បធម៌​ប្រពៃណី​ជាតិ​ និង​លេច​រូប​រាង​ចំ​កណ្តាល​ក្រុងកំពត

ព័ត៌មានជាតិ៧ ម៉ោង មុន

សហជីព ៖ ការកេងចំណេញនយោបាយពីការដំឡើងពន្ធអាមេរិក គឺ​ជា​ចរិត​នយោបាយ​ដ៏ខ្មៅកខ្វក់​របស់​ក្រុម​ប្រឆាំង

សេដ្ឋកិច្ច៧ ម៉ោង មុន

កម្ពុជានឹងទម្លាក់ពន្ធនាំចូលទំនិញអាមេរិក ១៩ ប្រភេទ មកត្រឹម ៥%

Sokha Hotels

ព័ត៌មានពេញនិយម