Connect with us

ព័ត៌មានជាតិ

ប្រតិភូអាជ្ញាធរសវនកម្មជាតិ ទៅចូលរួមមហាសន្និបាតអង្គការអាស៊ីនៃស្ថាប័នសវនកម្មកំពូល នៅឥណ្ឌា

បានផុស

នៅ

ប្រតិភូអាជ្ញាធរសវនកម្មជាតិ ដឹកនាំដោយលោកស្រី សោម គីមសួគ៌ អគ្គសវនករនៃអាជ្ញាធរសវនកម្មជាតិ បានអញ្ជើញទៅចូលរួមមហាសន្និបាតរបស់អង្គការអាស៊ីនៃស្ថាប័នសវនកម្មកំពូល លើកទី១៦ នៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គណៈប្រតិភូជាន់ខ្ពស់អាជ្ញាធរសវនកម្មជាតិ បានចាកចេញពីមាតុប្រទេស ទៅកាន់ប្រទេសឥណ្ឌា នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤នេះ ដើម្បីទៅចូលរួមកិច្ចប្រជុំចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់លោក Girish Chandra Murmu អគ្គត្រួតពិនិត្យ និងអគ្គសវនករឥណ្ឌា។

មហាសន្និបាតរបស់អង្គការអាស៊ីនៃស្ថាប័នសវនកម្មកំពូល លើកទី១៦នេះ នឹងមានការចូលរួមពីគណៈប្រតិភូជាន់ខ្ពស់នៃស្ថាប័នសវនកម្មកំពូលនៃបណ្តាប្រទេសចំនួន៤២ ដែលជាសមាជិក និងអង្គការអន្តរជាតិជាដៃគូចំនួន៣។

មហាសន្និបាតរបស់អង្គការអាស៊ីនៃស្ថាប័នសវនកម្មកំពូល គឺជាអង្គការចាត់តាំងកំពូលរបស់អង្គការអាស៊ីនៃស្ថាប័នសវនកម្មកំពូល ដែលប្រារឰធ្វើឡើងរៀងរាល់៣ឆ្នាំម្ដង និងមានការចូលរួមពីបណ្ដាប្រទេសដែលជាសមាជិករបស់អង្គការអាស៊ីនៃស្ថាប័នសវនកម្មកំពូល និងតំណាងរបស់ស្ថាប័នអន្តរជាតិនានា។ គោលបំណងនៃមហាសន្និបាត គឺដើម្បីផ្ដល់ឱកាសដល់សមាជិកទាំងអស់ក្នុងការចែករំលែកបទពិសោធ ការពិភាក្សាទៅលើបញ្ហាជាក់លាក់ណាមួយ និងការអនុម័តទៅលើសេចក្ដីសម្រេចចិត្ដ និងអនុសាសន៍នានា។

សូមជម្រាបថា មហាសន្និបាតអង្គការអាស៊ីនៃស្ថាប័នសវនកម្មកំពូល ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧៩ ជាសហគមន៍តំបន់មួយរបស់អង្គការអន្តរជាតិនៃស្ថាប័នសវនកម្មកំពូល (INTOSAI) ដែលមកដល់បច្ចុប្បន្ននេះ ASOSAI មានសមាជិកជាស្ថាប័នសវនកម្មកំពូល សរុបចំនួន៤៨។ អាជ្ញាធរសវនកម្មជាតិបានចូលជាសមាជិករបស់ ASOSAI នៅក្នុងខែមីនា ឆ្នាំ២០០៤៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម