ព័ត៌មានជាតិ
ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ
ជាថ្មីម្តងទៀត ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី សហការជាមួយសាលារាជធានីភ្នំពេញ រៀបចំចែកជូនភេសជ្ជៈ កីឡា បំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ ដល់អ្នកដំណើរដែលប្រើប្រាស់រថយន្តក្រុងសាធារណៈទៅស្រុកកំណើតនាឱកាសពិធីបុណ្យភ្ជុំ នៅតាមទីតាំងស្ថានីយទាំង ៦ ទីតាំងមានដូចជា ៖ ស្ថានីយរថយន្តក្រុងវាលស្បូវ, ចាក់អង្រែលើ, ផ្លូវលេខ ២០០៤, សួនច្បារឫស្សីកែវ, OCIC ជ្រោយចង្វារ និងស្ថានីយកួចកាណុងកាល។ បងប្អូនប្រជាពលរដ្ឋសម្តែងអារម្មណ៍រីករាយដោយទទួលបានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ដែលតែងតែយល់អំពីសុខទុក្ខរបស់បងប្អូន ជាពិសេសនារដូវបុណ្យនានា។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បានចូលរួមចែកជូនភេសជ្ជៈកីឡា វី អាកទីវ ដោយឥតគិតថ្លៃម្តងរួចមកហើយ កាលពិធីបុណ្យចូលឆ្នាំខ្មែរ ហើយនាឱកាសបុណ្យភ្ជុំនេះ វឌ្ឍនៈ ប្រ៊ូវើរី បានបន្តចូលរួមចែកជូនដោយឥតគិតថ្លៃរាប់ពាន់កេសជាថ្មីម្តងទៀតជូនប្រជាជនយើងចំនួន ២ ថ្ងៃ គឺថ្ងៃទី ២៩ និង ៣០ កញ្ញា ដើម្បីសម្រួលដល់ការធ្វើដំណើរ និងបំពេញជាតិទឹក និងអេឡិចត្រូឡៃ ឱ្យបានល្អសម្រាប់រាងកាយ។
វី-អាកទីវ គឺជាភេសជ្ជៈកីឡាដំបូងបំផុតផលិតនៅកម្ពុជា ជូនបំពេញជាតិទឹកបានល្អ និងលឿនជាងទឹកធម្មតា សម្បូរវីតាមីន សារធាតុរ៉ែ ជួយរក្សាតុល្យភាពជាតិទឹកបានយូរ សក្ដិសមសម្រាប់ការលេងកីឡា និងគ្រប់សកម្មភាពរស់នៅប្រចាំថ្ងៃ៕



















-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


