ព័ត៌មានជាតិ
បិទទីតាំងហាងលក់គុយទាវឆ្ងាញ់នៅខាងលិច វិទ្យាល័យ ជាស៊ីម សន្ធរម៉ុក ក្រោយពីយកមនុស្ស៤នាក់ចេញពីហាងពាក់ព័ន្ធកូវីដ-១៩
ភ្នំពេញ ៖ អាជ្ញាធរខណ្ឌទួលគោកសហការជាមួយក្រុមគ្រូពេទ្យក្រសួងសុខាភិបាលនៅល្ងាចថ្ងៃទី១០មីនានេះបានសម្រេចធ្វើការបិទទីតាំងហាងលក់គុយទាវឆ្ងាញ់មួយកន្លែងនៅតាមបណ្តោយផ្លូវលេខ២៥៣ ខាងលិចជាប់វិទ្យាល័យ ជាស៊ីម សន្ធរម៉ុក ស្ថិតនៅក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ការសម្រេចបិទទីតាំងហាងលក់គុយទាវឆ្ងាញ់ខាងលើនេះធ្វើឡើង ក្រោយពីក្រុមគ្រូពេទ្យជំនាញបានចុះមកទីតាំងខាងលើ ដើម្បីយកសំណាកជនពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ចំនួនបួននាក់ នៅក្នុងហាងគុយទាវលើ បញ្ជូនទៅកាន់មន្ទីរពេទ្យ។
ជាមួយគ្នានោះដែរ នៅផ្សារគីឡូលេខ៤ ដែលមានទីតាំងក្បែរនឹងកន្លែងខាងលើ ក៏ត្រូវបានអាជ្ញាធរសហការជាមួយមន្ទីរសុខាភិបាលរាជធានីភ្នំពេញចុះបាញ់ថ្នាំសម្រាប់មេរោគផងដែរ ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩នេះ៕
ដោយ ៖ ស្រីរ័ត្ន


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


