ព័ត៌មានជាតិ
រសៀលនេះ ការប្រណាំងទូកងថ្នាក់រាជធានី នឹងចាប់ផ្ដើមប្រកួត
ក្រុមកីឡាករទូកង បានទម្លាក់ទូករួចរាល់ចូលទៅក្នុងទន្លេ រួមទាំងក្រុមកីឡាករចំណុះទូកទាំងអស់ ក៏ត្រៀមលក្ខណៈសម្បត្តិរបស់ខ្លួនរួចរាល់ ១០០ ភាគរយ ផងដែរ សម្រាប់ការប្រណាំងទូកងថ្នាក់រាជធានីភ្នំពេញ ដែលនឹងចាប់ផ្ដើមដំណើរការប្រកួតនៅរសៀលថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ ដោយពួកគេហ្វឹកហាត់សមកម្លាំងអុំសាកល្បងលើផ្ទៃទន្លេជាច្រើនជុំ ដើម្បីបង្កើនសមត្ថភាពឱ្យកាន់តែខ្លាំងក្លា។

ក្រុមកីឡាករទូកង «មហានាគ» របស់វត្តនាគវ័ន្ត បង្ហាញក្តីរំភើបរីករាយដែលបានចូលរួមក្នុងការប្រណាំងទូក នៃព្រះរាជពិធីបុណ្យអុំទូក ឆ្នាំ ២០២៤ នេះ ពួកគេម្នាក់ៗ មានសេចក្ដីមុតមាំ និងជឿជាក់ថា នឹងអុំទទួលយកជ័យលាភីឱ្យខាងតែបាន ខណៈទូកមហានាគមួយនេះ តែងតែទទួលជ័យលាភីឯកមករហូត ទាំងការប្រណាំងទូកថ្នាក់រាជធានី និងថ្នាក់ជាតិ។
ការប្រណាំងទូកងថ្នាក់រាជធានីនេះ ធ្វើឡើងតែមួយរសៀលថ្ងៃទី ១២ នេះប៉ុណ្ណោះ ដើម្បីរកម្ចាស់ជ័យលាភីទៅប្រកួតការប្រណាំងទូកថ្នាក់ជាតិជាមួយបណ្តាទូកងជាច្រើនទៀតដែលមកពីតាមបណ្ដាខេត្ត។

សូមបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងប្រារព្ធឡើងរយៈពេល ០៣ ថ្ងៃ គឺនៅថ្ងៃទី ១៤ , ១៥ , ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ ខាងមុខនេះ។ ឆ្នាំនេះដែរ មានទូកងសរុបចំនួន ៣៤៦ ទូក បានចុះឈ្មោះចូលរួមប្រណាំង ដោយកីឡាករសរុបជាង ២ ម៉ឺននាក់៕
អត្ថបទ ៖ សុភា









-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


