ព័ត៌មានជាតិ
ក្រុមកីឡាការិនី ត្រៀមខ្លួនរួចរាល់ សម្រាប់ការប្រណាំងទូកងថ្នាក់រាជធានី នាថ្ងៃស្អែក
ក្រុមកីឡាការិនី ត្រៀមខ្លួនរួចរាល់ ១០០ ភាគរយ សម្រាប់ការប្រណាំងទូកងថ្នាក់រាជធានី ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៤ ស្អែកនេះ។

ទូកង«សំហេងមហាសែនតេជោ បារមីសារវ័នតេជោ» ជាទូករបស់ថ្នាក់រដ្ឋបាលខណ្ឌបឹងកេងកង ក្រោមការឧបត្ថម្ភទាំងស្រុងរបស់ លោក អ៊ិត សំហេង ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខណ្ឌបឹងកេងកង។
ក្រុមកីឡាការិនី ទូកង ខាងលើនេះ បង្ហាញក្តីរំភើបរីករាយ ក្នុងនាមជានារីភេទ ដែលបានចូលរួមក្នុងការអុំប្រណាំង ជាមួយនឹងព្រះរាជពិធីបុណ្យដ៏សំខាន់របស់ជាតិមួយនេះ។ ក្រុមកីឡាការិនី ត្រៀមខ្លួនរួចរាល់ ១០០ ភាគរយហើយ សម្រាប់ការប្រកួតយកជ័យជម្នះ ការប្រណាំងទូកថ្នាក់រាជធានី នៅថ្ងៃស្អកនេះ និងបន្តឡើងទៅប្រកួតថ្នាក់ជាតិ នាថ្ងៃទី ១៤ ខាងមុខ។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ លោក សុខ សម្បត្តិ អភិបាលខណ្ឌបឹងកេងកង ក៏បានដឹកនាំមន្ត្រី ចុះសំណេះសំណាលជាមួយក្រុមកីឡាការិនីផងដែរ នៅវត្តសារាវ័ន ដើម្បីជាការលើកទឹកចិត្ត និងផ្ដល់កម្លាំងចិត្តដល់ពួកគាត់ ឱ្យមានភាពស្វាហាប់ យកជ័យជម្នះ នៅថ្ងៃប្រកួតទាំងថ្នាក់រាជធានី និងថ្នាក់ជាតិ។ ការសំណេះសំណាលនោះ ក៏បានឧបត្ថម្ភនូវគ្រឿងបរិភោគ , ភេសជ្ជៈ ក៏ដូចជាថវិកាមួយចំនួនផងដែរ។
នៅក្នុងខណ្ឌបឹងកេងកង គឺមានទូកងចំនួន ០២ ដែលនឹងត្រៀមចូលរួមក្នុងការប្រណាំង នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ក្នុងឆ្នាំ ២០២៤ នេះ ជាទូកង ក្រោមការផ្ដួចផ្ដើម និងឧបត្ថម្ភទាំងស្រុងរបស់ លោកបណ្ឌិត អ៊ិត សំហេង៕
អត្ថបទ ៖ សុភា








-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


