ព័ត៌មានជាតិ
អ្នកស្រុកវើនសៃ ខេត្តរតនគិរី រៀបចំពិធីប្រណាំងទូកប្រពៃណី ខ្នាតតូច
អាជ្ញាធរស្រុកវើនសៃ ខេត្តរតនគិរី បានរៀបចំកម្មវិធីប្រណាំងទូកតាមបែបប្រពៃណី នៅវត្តវើនសៃ ស្ថិតនៅតាមបណ្ដោយទន្លេសេសាន កាលពីថ្ងៃ៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីអបអរព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។ នៅក្នុងពិធីនេះដែរ គេសង្កេតឃើញមានវត្តមានប្រជាពលរដ្ឋចូលរួមទស្សនាយ៉ាងច្រើនកុះករ មានទាំងជនជាតិខ្មែរ ឡាវ គ្រឹង ទំពួន ចារ៉ាយ និងជនជាតិដើមភាគតិចជាច្រើនទៀត។ ក្រៅពីពិធីប្រណាំងទូក ក៏មានកម្មវិធីប្រគំតន្រ្ដីខ្នាតតូច នាពេលរាត្រីផងដែរ។

លោក ផាន់ សំណេង នាយករដ្ឋបាល នៃរដ្ឋបាលស្រុកវើនសៃ ដែលជាប្រធានគណៈកម្មការរៀបចំពិធីប្រណាំងទូកនេះ បានឲ្យដឹងថា កម្មវិធីប្រកួតឆ្នាំនេះ មានទូកមកពីភូមិចំនួន ៣ ចូលរួមប្រកួត គឺទូកមកពីភូមិកាឡាន់ញ៉ៃ ទូកភូមិវើនសៃ និងទូកភូមិបានប៉ុង។ ទូកនីមួយៗ មានចំណុះកីឡាករចាប់ពី ១៥នាក់ឡើងទៅ។
លោកសំណេង បានបញ្ជាក់ដែរថា នៅស្រុកវើនសៃ តែងតែរៀបចំពិធីប្រណាំងទូក តាមប្រពៃណីខ្មែរ-ឡាវ ដោយមានការចូលរួមជាអធិបតីពីសំណាក់លោក វ៉ាន់ សោភា អភិបាលរងខេត្តរតនគិរី ជាតំណាងលោកអភិបាលខេត្ត ញ៉ែម សំអឿន និងលោក ហេង សាវឿន អភិបាលស្រុកវើនសៃ។

ជាលទ្ធផល ចំណាត់ថ្នាក់លេខ ១ បានទៅទូកភូមិបានប៉ុង ទទួលបានប្រាក់រង្វាន់ ១លាន៤៥ម៉ឺនរៀល, ចំណាត់ថ្នាក់លេខ២ ទូកភូមិកាឡាន់ញ៉ៃ ទទួលបានប្រាក់រង្វាន់ ១លាន៤០ម៉ឺនរៀល និងទូកភូមិវើនសៃ ចំណាត់ថ្នាក់លេខ៣ ទទួលប្រាក់រង្វាន់ ១លាន៣៥ម៉ឺនរៀល។ ថវិកាសម្រាប់ទូកទាំង ៣ គឺទទួលបានពីការកៀរគរពីសំណាក់ថ្នាក់ដឹកនាំខេត្ត មន្រ្ដីរាជការ ក្រុមហ៊ុននានា និងសប្បុរសជន ទាំងក្នុងស្រុក ទាំងនៅប្រទេសឡាវផងដែរ៕
អត្ថបទ៖ ខៀវ ចាប

-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


