Connect with us

ព័ត៌មានជាតិ

សម្ដេច ម៉ែន សំអន អនុញ្ញាតឱ្យគណៈប្រតិភូព្រះសង្ឃខ្មែរក្រោម ជួបសម្ដែងការគួរសម និងសំណេះសំណាល

បានផុស

នៅ

សម្ដេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ប្រធាន​ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍ មាតុភូមិ​កម្ពុជា បាន​អនុញ្ញាតឱ្យ​គណៈប្រតិភូ​ព្រះសង្ឃ​ខ្មែរក្រោម ដែល​ដឹកនាំ​ដោយ​ព្រះ​តេជគុណ ថាច់ ញ៉ឹក ព្រះ​អនុគណ​រង​ប្រចាំ​ស្រុក​ថ្កូវ និង​ជា​ព្រះចៅអធិការ​វត្ត​ស្វាយ​សៀម​ថ្មី ជួប​សម្ដែង​ការគួរសម និង​សំណេះសំណាល នៅ​ទីស្នាក់ការ​ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍ មាតុភូមិ​កម្ពុជា កាលពី​រសៀល​ថ្ងៃ​អង្គារ ១១​ រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព​.​ស​. ២៥៦៨ ត្រូវ​នឹង ថ្ងៃទី​ ២៦ ខែវិច្ឆិកា ឆ្នាំ ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ក៏បាន​ស្វាគមន៍​ចំពោះ​ព្រះ​វត្តមាន​របស់​ព្រះ​តេជគុណ​គ្រប់​ព្រះអង្គ​ដែល​បាន​និមន្ត​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា និង​ជូនពរ​ឲ្យ​គណៈប្រតិភូ​បាន​និមន្ត និង​គង់​ស្នាក់នៅ​ប្រកប​ដោយ​ផាសុកភាព និង​ទទួលបាន​ជោគជ័យ​ក្នុង​ដំណើរ​ទស្សនកិច្ច​នាពេលនេះ។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត​ បាន​បន្តទៀត​ថា ការ​និមន្ត​របស់​ព្រះសង្ឃ​នាពេលនេះ ដោយសារតែ​ប្រទេស​ជាតិ​មាន​សុខ​សន្តិភាព​ពេញលេញ​ក្រោម​ម្លប់​ព្រះមហាក្សត្រ និង​ការ​ដឹកនាំ​របស់​ សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អតីត​នាយករដ្ឋមន្ត្រី ​នៃ​កម្ពុជា ព្រម​ជាមួយ​ក្រោម​ការ​ដឹកនាំ​ដ៏​ប៉ិនប្រសព្វ​របស់ សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា។

សូម​ជម្រាប​ថា គណៈប្រតិភូ​ព្រះសង្ឃ​ខ្មែរក្រោម ៦​ អង្គ បាន​និមន្ត​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា រយៈពេល​ពេញ​ ១ ​សប្ដាហ៍ គឺ​ ចាប់ពី​ថ្ងៃទី ​២៥ ខែ​វិច្ឆិកា ឆ្នាំ ២០២៤ ដល់​ថ្ងៃទី​ ១ ខែធ្នូ ឆ្នាំ ២០២៤។

ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ព្រះអង្គ​ នឹង​ចូល​ក្រាបបង្គំ​គាល់​ សម្តេច​ព្រះ​មហាសង្ឃរាជ​ទាំង​ ២​ គណៈ សម្តេច​សង្ឃ​នាយ​ស្តីទី នៃ​គណៈមហានិកាយ និង​ជួប​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ ដើម្បី​ថ្លែង​អំណរ​ព្រះ​គុណ និង​អរគុណ​ដោយផ្ទាល់​ដល់​សម្តេចព្រះ​មន្ត្រី​សង្ឃ និង​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់ មហា​ពុទ្ធបរិស័ទ​គ្រប់ទិសទី ដែលមាន​សទ្ធា​ជ្រះថ្លា លះបង់​អស់​កម្លាំងកាយ កម្លាំងចិត្ត និង​កម្លាំង​ទ្រព្យ រៀបចំ​អង្គ​កឋិនទាន​មហា​សាមគ្គី​គ្រួសារ​ខ្មែរ ក្រោម​គំនិត​ផ្ដួចផ្ដើម​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែល​បាន​ដង្ហែ​អង្គ​កឋិនទាន​មហា​សាមគ្គី​គ្រួសារ​ខ្មែរ​ទៅកាន់​វត្ត ស្វាយ​សៀម​ថ្មី ខេត្ត​ត្រា​វិញ កាលពី​ថ្ងៃទី ៣,៤,៥ ខែវិច្ឆិកា ឆ្នាំ ​២០២៤ កន្លងទៅ។

ព្រះអង្គ​បាន​មាន​ថេរ​ដីកា​ថា ព្រះ​មន្ត្រី​សង្ឃ ប្រជា​ពុទ្ធបរិស័ទ ព្រមទាំង​ប្រជាពលរដ្ឋ​ខេត្ត​ត្រា​វិញ បាន​ចាត់​ទុក​អង្គ​កឋិនទាន​កន្លងមក ជា​ប្រវត្តិសាស្ត្រ ដែល​ប្រព្រឹត្តទៅ​ដើម្បី​ភាតរភាព មិត្តភាព និង​សាមគ្គីភាព ក្នុងចំណោម​មហា​ពុទ្ធបរិស័ទ​ក្រោម​ដំបូល នៃ​សុខ​សន្តិភាព៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​ការផ្ទេរអំណាច​សន្តិភាពនៅអាមេរិក​៖ ពី​​ចូ បៃដិនទៅដូណាល់ ត្រាំ ខុសពី ដូណាល់ ត្រាំ ទៅ​ចូ បៃដិន​

សន្តិសុខសង្គម៣ ម៉ោង មុន

នារីម្នាក់​ត្រូវ​​ឃាតករ​សម្លាប់រួចចាក់សោរក្នុងបន្ទប់ជួលរហូត​ធុំក្លិន​ស្អុយ​ទេីប​បែកការណ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្នងការ​នគរបាលរាជធានី គ្រោង​បង្កើត​ក្រុម​សមត្ថកិច្ច​ចល័ត​ដើម្បី​តាមពិនិត្យ​អនុវត្តលើអ្នកដំណើរទាំងឡាយណា ដែល​សមត្ថកិច្ចមានការសង្ស័យថាមានជាតិស្រវឹង

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​ពូទីន ប្រកាសចំហ​​​ចរចា​ជាមួយ​រដ្ឋបាល​ដូណាល់ ត្រាំ ខណៈហុងគ្រីបរិហារ​អឺរ៉ុប​​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងប្រៃសណីយ៍កម្ពុជា និង ក្រសួងបច្ចេកវិទ្យាគមនាគមន៍នៃសាធារណរដ្ឋហ្វីលីពីនធ្វើសន្និសីទស្តីពីការផ្ទេរបច្ចេកវិទ្យាឌីជីថលឱ្យគ្នាដើម្បីជំរុញល្បឿននៃការធ្វើបរិវត្តកម្ម

Sokha Hotels

ព័ត៌មានពេញនិយម