នយោបាយ
សម្ដេច ម៉ែន សំអន៖ សន្តិភាព និងការអភិវឌ្ឍដូចបច្ចុប្បន្ន គឺជាកេរតំណែលប្រវត្តិសាស្ត្រ ដែលខ្មែរត្រូវតែរួបរួម បន្តថែរក្សាការពារឱ្យបានដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ
«អ្វីៗដែលយើងមាននៅថ្ងៃនេះ មិនមែនកើតឡើងដោយចៃដន្យនោះទេ តែគឺជាផ្លែផ្កានៃការខិតខំប្រឹងប្រែង និងការលះបង់របស់ថ្នាក់ដឹកនាំបក្សអស់រយៈពេលជាង ៤៧ ឆ្នាំមកហើយ គិតចាប់ពីថ្ងៃជ័យជម្នះ ៧ មករា ១៩៧៩។ ជាមួយគ្នានេះ សន្តិភាព និងការអភិវឌ្ឍដែលយើងកំពុងទទួលបាន គឺជាកេរតំណែលប្រវត្តិសាស្ត្រ ដែលយើងទាំងអស់គ្នាត្រូវតែរួបរួម បន្តថែរក្សាការពារឱ្យបានដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ។»។ នេះគឺជាការគូសបញ្ជាក់របស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស និងជាប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា។

សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន លើកឡើងដូច្នេះ ក្នុងពេលអញ្ជើញជួបសំណេះសំណាលជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជន ចំណុះគណៈកម្មាធិការបក្ស ខេត្តព្រៃវែង នារសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦។ ពិធីសំណេះសំណាលនេះ មានវត្តមានអមសម្តេចអនុប្រធានគណបក្សនាឱកាសនោះរួមមាន ឯកឧត្តម ហ៊ុន ម៉ានី សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន ឯកឧត្តម លោកជំទាវ អគ្គលេខាធិការរង ប្រធាន អនុប្រធានផ្នែក ចំណុះអគ្គលេខាធិការដ្ឋាន ថ្នាក់ដឹកនាំគណៈកម្មាធិការបក្សខេត្ត ក្រុង-ស្រុក និងឃុំ-សង្កាត់ ព្រមទាំងរចនាសម្ព័ន្ធគណៈចលនាមហាជនទូទាំងខេត្តព្រៃវែងសរុបប្រមាណ ៤៥៨ រូប។

សម្តេចអនុប្រធានបានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសម្តេចប្រធានបក្ស សម្តេចប្រធានកិត្តិយស និងសម្តេចអនុប្រធានបក្សជូនដល់មន្រ្តីគណបក្សទាំងអស់ ក៏ដូចជាធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកាបក្ស ដែលបានខិតខំប្រឹងប្រែងអនុវត្តការងារគណបក្ស និងការចុះពង្រឹងមូលដ្ឋាន ជាពិសេសការងារគណៈចលនាមហាជន ដើម្បីរក្សាប្រៀបឈ្នះរបស់គណបក្សប្រជាជនកម្ពុជានាពេលកន្លងមក។

ក្នុងឱកាសនោះ សម្តេចបានលើកឡើងពីស្ថានភាពព្រំដែនកម្ពុជា-ថៃ និងបានគូសរំលេចអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដោយបញ្ជាក់ថា គោលជំហររបស់ថ្នាក់ដឹកនាំកម្ពុជាក្នុងការពារបូរណភាពទឹកដី និងប្រជាជនកម្ពុជា គឺមានភាពច្បាស់លាស់ និងមិនដែលប្រែប្រួលឡើយ។

សម្ដេចប្រធានបក្ស ក៏បានសំណូមពរដល់មន្ត្រីបក្ស សមាជិក សមាជិកាគណបក្សគ្រប់រូបបន្តជឿជាក់លើរាជរដ្ឋាភិបាល ថែរក្សារក្សាសាមគ្គីភាព និងចូលរួមពង្រឹងសមត្ថភាពរបស់ខ្លួនជាប្រចាំ ដើម្បីបម្រើប្រជាជនដោយស្មោះត្រង់ ដោយអនុវត្តអភិក្រមទាំង ៥ របស់សម្ដេចប្រធានបក្ស ដែលបានដាក់ចេញ គឺ «ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់»៕





-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


