Connect with us

ព័ត៌មានជាតិ

សម្ដេច ម៉ែន សំអន ៖ ការមូលមតិគ្នាកសាងសមិទ្ធផលថ្មីនេះឡើង ដើម្បីទុកជាទីសក្ការៈ និងទុកជាមជ្ឈមណ្ឌលវប្បធម៌ សាសនា ប្រែក្លាយតំបន់នេះជាតំបន់ទេសចរណ៍

បានផុស

នៅ

សម្ដេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា បាន​ថ្លែងថា ការមូល​មតិ​គ្នា​កសាង​នូវ​សមិទ្ធផល​ថ្មី​នេះ​ឡើង ​ដើម្បី​ទុកជា​ទីសក្ការៈ និង​ទុកជា​មជ្ឈមណ្ឌល​វប្បធម៌ សាសនា ​ហើយ​ប្រែក្លាយ​តំបន់​នេះ​ក្លាយទៅជា​តំបន់​ទេសចរណ៍​ប្រកបដោយ​ភាព​ទាក់ទាញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ថ្លែង​បែបនេះ ​ក្នុងពេល​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​អភិសេកព្រះ​សេ​អា​មេត្រី ដែលមាន​ទីតាំង​ស្ថិតនៅ​ភ្នំ​ម្រោម ស្រុក​អង្គរជ័យ ខេត្តកំពត កាលពី​ព្រឹក​ថ្ងៃ​ពុធ ១១​រោច ខែស្រាព​ណ៍ ឆ្នាំម្សាញ់ សប្តស័ក ព​.​ស​.២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០២៥។

សម្ដេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​ថ្លែងថា សមិទ្ធផល​ថ្មី​នេះ​ មិន​ត្រឹម​ចាត់ទុកជា​ទីសក្ការៈ និង​ទុកជា​មជ្ឈមណ្ឌល​វប្បធម៌ សាសនា​ ប៉ុណ្ណោះ​ទេ​ ក៏បាន​ប្រែក្លាយ​តំបន់​នេះ​ទៅជា​តំបន់​ទេសចរណ៍​ប្រកបដោយ​ភាព​ទាក់ទាញ ពិសេស​បាន​ចូលរួមចំណែក​នៅក្នុង​កា​រ​លើកស្ទួយ​ខេត្ត​កំពត​តែម្ដង។

សូម​ជម្រាប​ផងដែរ​ថា ព្រះ​សេ​អា​មេត្រី បាន​ចំណាយពេល​សាងសង់​អស់​រយៈពេល​១០​ខែ និង​ចំណាយ​ថវិកា​អស់ ៩​ម៉ឺន​៧​ពាន់​ដុល្លារ ក្រោម​គំនិត​ផ្តួចផ្ដើម​កសាង​ដោយ សម្ដេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន រួមជាមួយ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ព្រមទាំង​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​ទាំងអស់ បាន​មូលមតិ​គ្នា​កសាង​នូវ​សមិទ្ធផល​ថ្មី​នេះ​ឡើង ដើម្បី​ទុកជា​ទីសក្ការៈ និង​ទុកជា​មជ្ឈមណ្ឌល​វប្បធម៌ សាសនា។ ម្យ៉ាងទៀត ក៏បាន​ប្រែក្លាយ​តំបន់​នេះ​ក្លាយទៅជា​តំបន់​ទេសចរណ៍​ប្រកបដោយ​ភាព​ទាក់ទាញ ពិសេស​បាន​ចូលរួមចំណែក​នៅក្នុង​ការ​លើកស្ទួយ​ខេត្តកំពត ក៏ដូចជា​ការលើកស្ទួយ​នូវ​វិស័យ​ព្រះពុទ្ធសាសនា​នៅ​កម្ពុជា​ឱ្យ​កាន់តែ​មាន​ភាព​រីកចម្រើន​បន្ថែមទៀត​ផងដែរ៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម