Connect with us

ព័ត៌មានជាតិ

ខេត្តមណ្ឌលគិរី ប្រកាសតំបន់វិនិច្ឆ័យរួចទាំងស្រុង ក្នុង​ភូមិសរុបទាំង ៩២ ភូមិ នៅ ៥ក្រុង/ស្រុក

បានផុស

នៅ

តាមរយៈការចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធ ខេត្តមណ្ឌលគិរីជាខេត្តមួយដែលបានប្រកាសតំបន់វិនិច្ឆ័យរួចទាំងស្រុងក្នុងភូមិសរុបទាំង ៩២ភូមិ ២១ ឃុំ/សង្កាត់ ៥ក្រុង/ស្រុក​ទូទាំង​ខេត្ត​។

អនុវត្តតាម​យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងគោលនយោបាយទាំង ១៥ ចំណុចរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ទាក់ទងការចុះបញ្ជីដីធ្លីកន្លងមក មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តមណ្ឌលគិរី បានអនុវត្តនូវតួនាទីភារកិច្ចរបស់ខ្លួនដោយសម្រេចបានលទ្ធផលគួរ​​ឲ្យ​កត់​សម្គាល់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តមណ្ឌលគិរីក៏​បាន​បង្ហាញពី​​របាយការណ៍​សម្រេ​ច​បាន​ទាក់ទងការចុះបញ្ជីដីធ្លី ដោយ​ខេត្តមណ្ឌលគិរីជាខេត្តមួយដែលបានប្រកាសតំបន់វិនិច្ឆ័យរួចទាំងស្រុង ក្នុងភូមិសរុបទាំង ៩២ភូមិ ២១ ឃុំ/សង្កាត់ ៥ក្រុង/ស្រុក ក្នុង​នោះ​ក៏​បានចុះបញ្ជីនិងចេញបណ្ណសរុបចំនួន ៤០ ៣២៣ បណ្ណ ស្មើនឹងទំហំ ៨៩ ៧៧៦ហិកតា និងបានចុះបញ្ជីដីរដ្ឋរួចទំហំ ៣៣១ ៤៣៩ហិកតា ស្មើនឹង ១៨%។

ដោយឡែក ចំពោះការចុះបញ្ជីដីសមូហភាព (សហគមន៍ជនជាតិដើមភាគតិច) ខេត្តមណ្ឌលគីរី មានសហគមន៏ជនជាតិដើមភាគតិច ដែលបានទទួលស្គាល់ជានីតិបុគ្គលសរុបចំនួន ៣៦ សហគមន៏ បានដាក់ពាក្យស្នើសុំចុះបញ្ជីចំនួន ២៧​សហគមន៏ ដោយក្នុងនោះចេញបណ្ណរួច ០៧ សហគមន៏ បានលើកសំណើសុំអនុបយោគចំនួន ០៨ សហគមន៏ (ក្រសួង​បរិស្ថានបានឆ្លើយតបរួចចំនួន ៧ ប៉ុន្តែសហគមន៏ទាំង ៧ មិនព្រមទទួលយកតាមទំហំផ្ទៃដីដែលក្រសួងបរិស្ថានអនុញ្ញាត ដោយហេតុថា ការផ្តល់ជូន​មានទំហំតូចជាងទំហំដែលសហគមន៍បានស្នើសុំ) និងមានសហគមន៏ដែលកំពុងដំណើរ​ការចុះបញ្ជីចំនួន ១២។

ចំពោះទិសដៅការងារបន្ត មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តមណ្ឌលគិរី នឹងបន្តការចុះបញ្ជីដី ផ្ដល់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុជូនប្រជាពលរដ្ឋស្របតាមបទដ្ឋានគតិយុត្ត បន្តការងារចុះបញ្ជីដីរដ្ឋ បន្តជម្រុញការ​ងារ​​ចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច បន្តចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដែលតម្កល់នៅមន្ទីររៀបចំដែនដីខេត្តមណ្ដលគិរី បន្តអនុវត្តការចុះបញ្ជីផ្ទេរកម្មសិទ្ធិ និងចុះបញ្ជីប្រាតិភោគ តាមការដាក់ស្នើសុំរបស់ប្រជាពលរដ្ឋឱ្យបានរហ័សគាប់ចិត្ត និងបន្តជម្រុញដោះស្រាយវិវាទដីធ្លីបន្ថែមទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម