Connect with us

ព័ត៌មានជាតិ

កំពង់ចាមជាខេត្តទី១ បញ្ចប់​ការ​កំណត់​ផែនទីព្រំប្រទល់រដ្ឋបាលឃុំ សង្កាត់ ត្រឹមត្រូវ ច្បាស់លាស់ និង​ជាក់លាក់

បានផុស

នៅ

«ថ្ងៃនេះគឺជារបត់ថ្មីមួយទៀតសម្រាប់កម្ពុជា ដែលសម្រេចបាននូវការកំណត់ព្រំប្រទល់រដ្ឋបាល ដោយខេត្តកំពង់ចាមគឺជាខេត្តទី ១ ដែលមានផែនទីព្រំប្រទល់រដ្ឋបាលឃុំ សង្កាត់ ត្រឹមត្រូវ ច្បាស់លាស់ និងជាក់លាក់»។ នេះ​ជា​ការថ្លែង​របស់​លោក សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី​ និងជា​រដ្ឋមន្រ្តីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុង​ឱកាស​ចូលរួមប្រកាស​ដាក់ឲ្យប្រើប្រាស់​​ផែនទីរដ្ឋបាល និងផែនទីប្រើប្រាស់ដីព្រំប្រទល់រដ្ឋបាលឃុំ សង្កាត់ ក្នុង​ខេត្ត​កំពង់ចាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុង​ឱកាស​​ប្រកាស​ដាក់ឲ្យប្រើប្រាស់​​ផែនទីព្រំប្រទល់រដ្ឋបាលឃុំ សង្កាត់ ក្នុង​ខេត្ត​កំពង់ចាម ក៏មានវត្តមានចូលរួមពី​លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក សាយ សំអាល់​ បានបញ្ជាក់ថា ផ្តើមចេញពីការកសាង​ផែនទីព្រំប្រទល់រដ្ឋបាលនិងផែនទីនៃការប្រើប្រាស់ដីនេះ រដ្ឋបាលខេត្តនិងឃុំ សង្កាត់ អាចដាក់ចេញនូវផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចត្រូវនិងជាក់លាក់ កំណត់តំបន់អភិរក្ស តំបន់កសិកម្ម តំបន់ឧស្សាកម្ម តំបន់សេដ្ឋកិច្ចពិសេស តំបន់ពាណិជ្ជកម្ម ពិសេសកំណត់នូវសក្តានុពលរបស់ខេត្ត ដើម្បីរៀបចំរបៀងសេដ្ឋកិច្ចតភ្ជាប់ពីភូមិភាគឦសានទៅតំបន់ឆ្នេរ។

លោកសាយ សំអាល់ បាន​ថ្លែង​ដូច្នេះ​ថា «ផ្តើមចេញពីការកសាងផែនទីព្រំប្រទល់រដ្ឋបាលនាថ្ងៃនេះ យើងរួមគ្នាងាកមកកសាងជីវិតនិងសេដ្ឋកិច្ចយើងឱ្យរឹងមាំ»។

លោកឧបនាយករដ្ឋមន្រ្តី​បានលើកពី​ផែនការ​ទៅថ្ងៃ​មុខទៀត ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងរៀបចំឈ្មោះតំបន់ភូមិសាស្រ្តជាអក្សរខ្មែរ អក្សរឡាតាំង និងបាលីសំស្រ្កឹត ដើម្បីចុះបញ្ជីជាមួយGoogle map រៀបចំលេខកូដតំបន់ លេខកូដភូមិសាស្ត្រ និងអាសយដ្ឋានឱ្យបានច្បាស់លាស់។

បើតាមលោក សាយ សំអាល់​ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមជាមួយក្រសួងមហាផ្ទៃនិងបណ្តា​រដ្ឋបាលខេត្ត នឹង​បន្ត​អនុវត្ត​លើទិសដៅរួមមួយផ្អែកលើគោលនយោបាយអាទិភាពគន្លឹះនៃយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដោយនឹង​ធ្វើការកសាងភូមិឋានក្សេមក្សាន្ត ទ្រនំសុភមង្គល និងបុរីជនបទ ដោយរៀបចំក្រុង និងប្រជុំជន ឱ្យមានលំហសាធារណៈ រៀបចំសំណង់មិនរៀបរយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ធ្វើឱ្យជនបទជាជនបទទំនើប៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម