ព័ត៌មានជាតិ
កសិករនៅស្រុកចំនួនពីរក្នុងខេត្តត្បូងឃ្មុំ សម្រុកដាំពោតក្រហមលើផ្ទៃដីជាង ១ ម៉ឺនហិកតា
កសិករនៅស្រុកក្រូចឆ្មារនិងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បាននាំគ្នាសម្រុកបង្កបង្កើនផល ពោតក្រហម និងពោតស លើផ្ទៃដី ១ ម៉ឺន និង ជិត ៣ ពាន់ហិកតា ដែលអាចទទួលបានទិន្នផលសរុបនៅឆ្នាំ២០២៤ ប្រមាណ ៧៦ ពាន់តោន។

អ្នកស្រី ហូម ផាន់នី អាយុ ៥៤ឆ្នាំ រស់នៅភូមិព្រែកជីក ឃុំទន្លបិទ បានរៀបរាប់ឲ្យដឹងថា លើផ្ទៃដី ១ ហិកតា ពោតក្រហមរបស់អ្នកស្រីឲ្យផលពី ៦ ទៅ ៨ តោន ខណៈការប្រើប្រាស់រយៈពេល ៣ ខែ ទើបចាប់ប្រមូលផល ។ ចំពោះតម្លៃគឺអាចលក់បានអាចពី ៨០០ រៀល ទៅ ១ ពាន់រៀល តាមផលមុនក្រោយ ដោយមានថៅកែចុះប្រមូលទិញ មិនពិបាកលក់លើទីផ្សារនោះទេ។
ដីសណ្តរប្របមាត់ទន្លេមេគង្គដែលជាដីល្បាប់យ៉ាងល្អនាំមកដោយទឹកដំឡើងនៃរដូវវស្សា កត្តាភូមិសាស្ត្រ និងអំណោយផលពីធម្មជាតិផងនោះ ប្រជាកសិករប្រកបការងារកសិកម្មបានយ៉ាងល្អ ពិសេសការបង្ករបង្កើនផលដំណាំសាកវប្បកម្ម។
អ្នកស្រី ថា «លក់តម្លៃ ៨០០ រៀលមិនចំណេញទេ ព្រោះកសិករចំណាយច្រើន លើការភ្ជួររាស់ ជី ប្រេង ច្រូត បើ ១ពាន់រៀលទើបចំណេញ ប៉ុន្តែឆ្នាំនេះធម្មជាតិមានលក្ខណៈអំណោយផលល្អ កសិករមានសង្ឃឹមច្រើន ព្រោះពោតល្អ ហើយបើទីផ្សារល្អទៀត នេះជាក្តីសង្ឃឹមរបស់ប្រជាកសិករយើង»។

លោក ដុក សារឿន ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្មខេត្ត បានបញ្ជាក់ឲ្យដឹងថា ការងារបង្កបង្កើនផល និងប្រមូលផលដំណាំគ្រប់ប្រភេទនៅខេត្តត្បូងឃ្មុំ គិតត្រឹមថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ការបង្កបង្កើនផលដំណាំសាកវប្បកម្ម និងឧស្សាហកម្មរដូវប្រាំង លើផ្ទៃដីអនុវត្តបាន ២ ៣៥០ ហិកតា ស្មើនឹង ២០,២៧% នៃផែនការ ១១ ៥៩៥ ហិកតា។

ជាក់ស្តែង ការប្រមូល ផលដំណាំសាកវប្បកម្ម និងឧស្សាហកម្មរដូវវស្សា ប្រមូ ហិកតា។ ក្នុងនោះផ្ទៃដីដាំពោតក្រហមមាន ១ ម៉ឺន និងជិត ៣ ពាន់ហិកតា ហើយក្នុងខេត្ត-ស្រុកទាំងពីរខាងលើកសិករផលិតការដាំដុះច្រើនជាងគេ។ ចំពោះពោតក្រហមសម្រាប់ឆ្នាំ២០២៤ មួយគីឡូក្រាមលក់តម្លៃ ៨៥០ រៀល។ ខាងមន្ត្រីជំនាញតែងចុះជួយផ្តល់ការងារបច្ចេកទេសជូនដល់កសិករ ការថែទាំ ការជ្រើសរើសពូជ ការប្រើជី ប្រើថ្នាំសម្លាប់សត្វល្អិត និងការបញ្ចូលទឹកជាដើម៕
អត្ថបទ៖ សាន វិឡែម


-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


