ព័ត៌មានជាតិ
ទិន្នផលពោតក្រហមមិនប្រឈមទីផ្សារក្នុងស្រុក ខណៈតម្លៃបានប្រហាក់ប្រហែលឆ្នាំកន្លងទៅ
ការប្រមូលទិន្នផលពោតក្រហមរបស់ប្រជាកសិករក្នុងខេត្តបាត់ដំបង ឆ្នាំនេះទទួលបានទិន្នផលល្អប្រសើរជាងឆ្នាំកន្លងទៅ ហើយសម្រាប់ទីផ្សារក្នុងស្រុកក៏មិនប្រឈមនោះដែរ។
កសិករនៅតាមបណ្តាស្រុកគោលដៅក្នុងខេត្តបាត់ដំបងបានអះអាងថា ដំណាំពោតឆ្នាំនេះលូតលាស់បានល្អ ហើយគ្រាប់ពោតក៏ដាក់ម្សៅ និងឡើងពណ៌ក្រហមស្រុះគ្នាបានតាមតម្រូវការទីផ្សារ មិនមានស្កកគ្រាប់ច្រើនដូចឆ្នាំកន្លងទៅនោះទេ។


អ្នកស្រី វ៉ាន់ សាវៀន កសិករក្នុងខេត្តបាត់ដំបងបានឲ្យដឹងថា ឆ្នាំនេះអ្នកស្រីបានដាំពោតក្រហមលើផ្ទៃដី ១០ ហិកតា លើទីតាំង ២ ផ្សេងគ្នា កើនជាងឆ្នាំមុនចំនួន ៣ ហិកតា។ ស្របទិន្នផលដូចតាមការរំពឹងទុក កសិកររូបនេះបានបញ្ជាក់ថា ពោតក្រហមឆ្នាំនេះបានរក្សាតម្លៃប្រហាក់ប្រហែលឆ្នាំកន្លងទៅ ខណះទីផ្សារមិនប្រឈមនោះដែរ។
អ្នកស្រី វ៉ាន់ សាវឿន ក្រៅពីមានផ្ទៃដីដាំពោតក្នុងស្រុករតនះមណ្ឌលក្នុងខេត្តបាត់ដំបង ក៏បានពង្រីកផ្ទៃដីដាំដុះនៅក្នុងខេត្តប៉ៃលិនមួយចំនួនធំផងដែរ។
អ្នកស្រី វ៉ាន់ សាវឿន បានបន្តថា ក្រោយពីអ្នកស្រីលក់ពោតរបស់ខ្លួនអស់ អ្នកស្រីក៏បានដើរទិញពីកសិករនៅក្នុងស្រុកបាណន់មួយចំនួនផងដែរ ដើម្បីយកចំណេញក្បាលកាក់ខ្លះស្របតាមតាមទីផ្សារក្នុងស្រុកធំទូលាយផង ដោយលក់បានតម្លៃក្នុង ១ គីឡូក្រាម ៥២០ រៀល ខណះឆ្នាំកន្លងទៅអ្នកស្រីលក់បានចន្លោះពី ៤៨០ រៀល – ៥១០ រៀលប៉ុណ្ណោះ។
លោក ហេង សិទ្ធ ទទួលបន្ទុកការិយាល័យស្ថិតរបស់មន្ទីរកសិកម្មខេត្តបាត់ដំបងបានឲ្យដឹងថា ពោតក្រហមក្នុងខេត្តបាត់ដំបង មានកសិករដាំដុះលើផ្ទៃដីសរុប ៨៩,៦៩០០ ហិកតា។ ចំណែកទីផ្សារតម្លៃប្រហាក់ប្រហែលឆ្នាំមុន តែបើកសិករដាំដុះមានគុណភាពល្អ អាចបានតម្លៃលើសឆ្នាំមុនខ្លះផងដែរ៕
អត្ថបទ÷សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១៤ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


