Connect with us

ព័ត៌មានជាតិ

ព្រឹត្តិការណ៍បង្ហោះខ្លែង កំពុងមានវត្តមាននៅបរិវេណសួនទឹកហ្គាឌិនស៊ីធី ដែលមានឈ្មោះថា “ Colour the Sky”

បានផុស

នៅ

កម្មវិធីនេះរៀបចំ ដោយ វ៉ែវ ត្រែប ហើយព្រឹត្តិការណ៍បង្ហោះខ្លែង នេះធ្វើឡើងដើម្បីបង្ហាញពីវប្បធម៌ប្រពៃណីខ្មែរ និងផ្សារភ្ជាប់ចំណងមិត្តភាព សាមគ្គីភាព នាំមកនូវសន្តិភាពគ្រប់ជាតិសាសន៍ទាំងអស់នៅលើសកលលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កញ្ញា អាត់ ចតុរ៉ា អ្នកគ្រប់គ្រងកម្មវិធីមកពី វ៉ាវត្រែប Wavetribe  បានបង្ហើបឱ្យដឹងថា មូលហេតុដែលក្រុមការងារទាំងអស់បាននាំគ្នាបង្កើតព្រឹត្តិការណ៍នេះឡើងមកដោយសារតែមើលឃើញថា វប្បធម៌ ប្រពៃណីបង្ហោះខ្លែងគឺជាការនិយមចូលចិត្តលេងរបស់ប្រជាជនខ្មែរតាំងពីសម័យបុរាណមកម្ល៉េះ។ ម្យ៉ាងវិញទៀត ការបង្ហោះខ្លែង គឺជាសកម្មភាពមួយដែលនាំអារម្មណ៍មនុស្សខ្មែរទាំងអស់បានទទទួលនូវភាពសប្បាយរីករាយ ផ្សារភ្ជាប់នឹងចំណងមិត្តភាព សាមគ្គីភាព ក្រៅពីការងារ ដោយជ្រើសរើសការបង្ហោះខ្លែងជាល្បែងកម្សាន្ត ពិសេសស្របពេលរដូវធ្លាប់ខ្យល់នេះផងដែរ។

កញ្ញា អាត់ ចតុរ៉ា បានប្រាប់ឱ្យដឹងទៀតថា ឆ្នាំនេះគឺជាលើកដំបូងដែលហ្គាឌិនស៊ីធី និងដៃគូសហការឧបត្ថម្ភបានរួមគ្នាបង្កើតព្រឹត្តិការណ៍នេះឡើងមក។ ជាងនេះទៀត ឆ្នាំនេះដែរ ក៏ការចូលរួមភ្ញៀវបរទេសដែលមកពីប្រទេសផ្សេងៗ ដែលពួកគាត់ក៏មានវប្បធម៌បង្ហោះខ្លែង ដូចនឹងប្រទេសកម្ពុជា មករួមគ្នារៀបចំការបង្ហោះខ្លែង ដែលខាងកម្ពុជាក៏មានវត្តមានខ្លែងឯកចូលរួមបង្ហោះជាមួយខ្លែងមកពីប្រទេសសឹង្ហបុរី តាមរយៈព្រឹត្តិការណ៍មួយនេះ។

ព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះ នឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃពេញ គឺចាប់ម៉ោង១០ព្រឹក ថ្ងៃទី ១៤ និង ១៥ ខែធ្នូនេះ រហូតដល់ម៉ោង៩យប់។ ក្រៅពីនេះ ការមានការប្រគុំតន្រ្តីដែលមានការចូលរួមពីតារា ក្នុងព្រះរាជាណាចក្រកម្ពុជា ជាច្រើនរូបមកសម្ដែងផ្ដល់ភាពសប្បាយរីករាយដល់អ្នកចូលរួមទស្សនាទាំងអស់គ្នា។

ជាចុងក្រោយ កញ្ញា អាត់ ចតុរ៉ា ក៏សូមថ្លែងអំណរគុណដល់ វ៉ាវត្រែប និងហ្គាឌិនស៊ីឌី និងដៃគូសហការ ឧបត្ថម្ភទាំងអស់ បានជួយគាំទ្រ និងរួមគ្នាបង្កើតព្រឹត្តិការណ៍បង្ហោះខ្លែងនេះឡើងមកដើម្បីផ្សារភ្ជាប់ចំណងមិត្តភាព សាមគ្គីភាព នៃមនុស្សជាតិទាំងមូល។ កញ្ញាក៏សង្ឃឹមថា ឆ្នាំបន្តបន្ទាប់នឹងមានព្រឹត្តិការណ៍បែបនេះប្រព្រឹត្តឡើងជារៀងរាល់ឆ្នាំ ផងដែរ៕

អត្ថបទពាណិជ្ជកម្ម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម