Connect with us

ព័ត៌មានជាតិ

បុគ្គលិកស្ថានីយទូរទស្សន៍ Town​ រាប់សិបនាក់ធ្វើតេស្តយកសំណាក

បានផុស

នៅ

ក្រុមគ្រូពេទ្យនៃក្រសួងសុខាភិបាល នៅល្ងាចថ្ងៃទី ១៥ ខែមីនា បានចុះយកសំណាកបុគ្គលិក​បម្រើ​​ការ​ងារនៅស្ថានីយទូរទស្សន៍ Town ជាច្រើនផ្នែកប្រមាណជិត ១០០ នាក់ បន្ទាប់ពីរក​ឃើញអ្នកគ្រប់គ្រងការផ្សាយរបស់ទូរទស្សន៍ TOWN លោកហាក់ សុខហេង មានវិជ្ជមាន​កូវីដ​១៩ ក្រោយចាក់វ៉ាក់សាំងលើកទី១។

អ្នកគ្រប់គ្រងផ្នែកព័ត៌មានទូរទស្សន៍ Town លោក ប៉េង សុភា បានប្រាប់​កម្ពុជាថ្មី​នៅ​ព្រឹក​ថ្ងៃទី ១៦ ខែ​មី​នានេះថា បុគ្គលិកបម្រើការងារនៅទីនោះមានគ្រប់ផ្នែក ត្រូវយកសំណាកទាំងអស់ ហើយ​គ្រូ​ពេទ្យហាមមិនឲ្យចេញចូលនៅក្នុងស្ថានីយ៍បណ្តោះអាសន្ន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់កម្មវិធីផ្សព្វផ្សាយលោកប៉េង សុភាប្រាប់ថា ផ្នែកព័ត៌មានផ្អាកបណ្តោះអាសន្ន តែសម្រាប់កម្មវិធីដែល​ចាក់​ផ្សាយផ្សេងៗគឺនៅបន្តដំណើរការដដែល។ ហើយថាក្រុមតារាខាងផលិតកម្មមិនមានជាប់ពាក់ព័ន្ធនោះទេ។

សូមជម្រាបថា លោក ហាក់ សុខហេង ជាអ្នកគ្រប់គ្រងការផ្សាយរបស់ទូរទស្សន៍ TOWN បានឆ្លងកូវីដ-១៩ ក្រោយអ្នកធ្លាប់ចាក់វ៉ាក់សាំងលើកទី១រូបនេះ បានប៉ះពាល់ផ្ទាល់ជាមួយលោក ចាន់ មករា ដែលបានវិជ្ជមានកូវីដ-១៩កាលពីថ្ងៃទី១៣ ខែមីនានេះ។

បន្ទាប់ពីដឹងថា លោក មករា ឆ្លងកូវីដ១៩ភ្លាម លោក សុខហេង បានទៅធ្វើតេស្តនៅថ្ងៃទី១៤ ខែមីនា និងទទួលបានលទ្ធផលវិជ្ជមាននៅថ្ងៃទី១៥នេះ៕ 

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម