ព័ត៌មានជាតិ
រដ្ឋបាលរាជធានី ប្រគល់ដីក្នុងសង្កាត់គោករកា ជាង ៤ ពាន់ម៉ែត្រការ៉េ កសាងអគាររដ្ឋបាលសមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត
រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចប្រគល់ដីទំហំជាង ៤ ៣០០ ម៉ែត្រការ៉េ ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ កសាងអគាររដ្ឋបាលសមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត ដើម្បីឲ្យសមាគមបំពេញការងារកាន់តែល្អប្រសើរមួយកម្រិតថែមទៀត។

នេះបើតាមការលើកឡើងរបស់ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ខណៈលោក និង លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងជាប្រធានសមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកមហាសន្និបាតអាណត្តិទី ៣ របស់សមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃទី ២៤ ធ្នូនេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ខណ្ឌចំការមន។

លោក ឃួង ស្រេង លើកឡើងថា សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ជាតំណាងប្រជាពលរដ្ឋនៅថ្នាក់ក្រោមជាតិ លើកិច្ចការងារបម្រើផលប្រយោជន៍ជូនពលរដ្ឋ។ ដូច្នេះដើម្បីឲ្យការងារកាន់តែល្អប្រសើរនោះ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចប្រគល់ដីទំហំជាង ៤ ៣០០ ម៉ែត្រការ៉េ ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ ដើម្បីកសាងអគាររដ្ឋបាលសមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត នេះឡើង។

លោក ឃួង ស្រេង បន្តថា សន្និបាតនេះ មានគោលបំណងសរុបវាយតម្លៃ ពិនិត្យវឌ្ឍនភាពការងារ និងបញ្ហាប្រឈមនានារបស់សមាគមក្រុមប្រឹក្សារាជធានី-ខេត្ត សម្រេចបានកន្លងមក។ សមាគមក្រុមប្រឹក្សារាជធានី-ខេត្ត ត្រូវបានបង្កើតឡើងតាមរយៈអង្គសន្និបាត កាលពីថ្ងៃទី ២៧-២៨ ខែមីនា ឆ្នាំ ២០១៣ កន្លងទៅ នៅរាជធានីភ្នំពេញ ដោយគិតមកដល់ពេលនេះមានរយៈពេល ១១ ឆ្នាំ ហើយ។

លោកបានបន្តទៀតថា លោកបានបញ្ចប់វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី ៤ ឆ្នាំ ២០២៤ ដោយទទួលបានមតិ យោបល់ សំណើ និងសំណូមពរជាច្រើនពីប្រជាពលរដ្ឋយកមកដោះស្រាយជាមួយនឹងការអភិវឌ្ឍរាជធានីភ្នំពេញឲ្យរីកចម្រើនបន្ថែមទៀត ដែលនេះពិតជាបានបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះពលរដ្ឋ។

លោក ម៉ប់ សារិន លើកឡើងដែរថា អង្គមហាសន្និបាតនេះ នឹងប្រព្រឹត្តទៅរយៈពេល ១ ថ្ងៃកន្លះ ដោយមានការបោះឆ្នោត និងប្រកាសលទ្ធផលបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធាន សមាជិកក្រុមប្រឹក្សាជាតិ និងសមាជិកគណៈកម្មាធិការប្រតិបត្តិជាតិរបស់សមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត។

លោក ម៉ប់ សារិន បន្តថា ដោយមានការគាំទ្រពីរាជរដ្ឋាភិបាល និងជាពិសេសគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) សមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត ត្រូវបានបង្កើតឡើងតាមរយៈមហាសន្និបាត កាលពីថ្ងៃទី ២៧-២៨ ខែមីនា ឆ្នាំ ២០១៣ ហើយត្រូវបានចុះបញ្ជីទទួលស្គាល់ដោយក្រសួងមហាផ្ទៃនៅថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០១៣។ ផ្អែកតាមមាត្រាទី ៨ នៃលក្ខន្តិកៈដែលបានកំណត់ថា មហាសន្និបាតសមាគមជាតិត្រូវរៀបចំឡើងរៀងរាល់ ៥ ឆ្នាំ ម្ដង នៅប្រទេសកម្ពុជា។ មហាសន្និបាតសមាគមជាតិសម្រាប់អាណត្តិទី ៣ នេះ មានគោលបំណងបូកសរុបសមិទ្ធផលការងារសម្រេចបានក្នុងអាណត្តិទី ២ រយៈពេល ៥ ឆ្នាំកន្លងមក គឺ ឆ្នាំ ២០១៩-២០២៤។ បោះឆ្នោតជ្រើសរើសប្រធាន អនុប្រធាន សមាជិកគណៈកម្មាធិការប្រតិបត្តិជាតិ និងសមាជិកក្រុមប្រឹក្សាជាតិរបស់សមាគមជាតិ។ រៀបចំកិច្ចប្រជុំក្រុមប្រឹក្សាជាតិលើកទី ១ សម្រាប់អាណត្តិទី ៣ របស់សមាគមជាតិ។

លោក ម៉ប់ សារិន ក៏បានអរគុណចំពោះ លោក ឃួង ស្រេង ដែលបានផ្ដល់ដីទំហំជាង ៤ ៣០០ ម៉ែត្រការ៉េ ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ ដើម្បីកសាងអគាររដ្ឋបាលសមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត ក្នុងការបំពេញការងាររបស់សមាគម ដោយគ្រោងសាងសង់នៅឆ្នាំ ២០២៥ ខាងមុខនេះ៕
អត្ថបទ ៖ ស្រីរ័ត្ន

-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


