ព័ត៌មានជាតិ
ផែនការប្រែក្លាយខេត្តបាត់ដំបងជាទីក្រុង Smart city កំពុងអនុវត្តដូចភ្លៀងរលឹម
លោកស្រី សុខ ម៉ារឌី មន្ត្រីទទួលបន្ទុកទីក្រុងវ័យឆ្លាត Smart city ខេត្តបាត់ដំបង បានឱ្យកម្ពុជាថ្មីដឹងថា តាំងពីការដាក់ចេញគោលការណ៍ប្រែក្លាយខេត្តបាត់ដំបងទៅជាទីក្រុង Smart city ពីឆ្នាំ២០១៨ មកទល់ពេលបច្ចុប្បន្ននេះ សកម្មភាពអនុវត្តនៅតែបន្តដូចភ្លៀងរលឹម ដែលមានការបែងចែកគម្រោងផ្សេងៗគ្នា។

លោកស្រី សុខ ម៉ារឌី បានមានប្រសាសន៍ថា រូបភាពរបស់ Smart city ខេត្តបាត់ដំបងជាគោលការណ៍រួមមួយគឺ ស្អាត បៃតង ឆ្លាតវៃ និងអាចដើរបាន (Walkable cities)។ ដោយក្នុងនោះ មានគម្រោង ផ្ទះមួយខ្នង ដើមឈើមួយដើម ដែលមានការរៀបចំក្រុងជុំវិញដងស្ទឹងសង្កែ ដោយចាប់ពីស្ពានថ្មថ្មី រហូតមកដល់ស្ពាន ១៣ មករា ព្រមទាំងតំបន់ផ្ទះ ៨០០ ខ្នង នៃខេត្តបាត់ដំបងផងដែរ។
បន្ថែមពីនេះ ក៏មានការរៀបចំទៅលើតំបន់សំណង់អនាធិបតេយ្យ ដែលស្ថិតនៅទល់មុខមាត់ស្ទឹងសង្កែ នេះជាការងារមួយស្ថិតនៅក្នុងការងារជាច្រើនដែលបានអនុវត្តជាបន្តបន្ទាប់ដើម្បីរៀបចំក្រុងបាត់ដំបងឱ្យក្លាយទៅជាទីក្រុង ស្អាត មានភាពបៃតង ឆ្លាតវៃ និងអាចដើរបាន។

ពាក់ព័ន្ធនិងគម្រោង ផ្ទះមួយខ្នង ដើមឈើមួយដើម លោកស្រី សុខ ម៉ារឌី បានបញ្ជាក់ថា យើងបានដាំដើមឈើនៅតាមទីតាំងសំខាន់ៗនៅក្នុងក្រុងបាត់ដំបងមុនគេ ហើយលោកអភិបាលខេត្តក៏បានជំរុញដល់ថ្នាក់ដឹកនាំតាមបណ្តាក្រុងស្រុកចូលរួមអនុវត្តនៅតាមក្រុងស្រុកជាពិសេសនៅតាមទីប្រជុំជន សំដៅធ្វើយ៉ាងណាឱ្យ ៣ ទៅ ៥ ឆ្នាំខាងមុខ យើងអាចនឹងឃើញរុក្ខជាតិបៃតងច្រើននៅក្នុងក្រុងបាត់ដំបងទាំងមូល មិនថាតែនៅក្នុងក្រុង គឺនៅតាមតំបន់ក្រុង ស្រុក ទីប្រជុំជន និងផ្សារ ក៏ចាប់ផ្តើមមានរុក្ខជាតិបៃតង។
លោកស្រីបន្តថា តាមរយៈគម្រោង Smart City គឺចង់ឱ្យប្រជាពលរដ្ឋចូលរួមស្រលាញ់ដើមឈើ ស្រលាញ់បរិស្ថាន ដោយដើមឈើទាំងអស់នោះមានអត្ថប្រយោជន៍សម្រាប់ទីក្រុងទាំងមូលតែម្តងក្នុងការកាត់បន្ថយកម្តៅ ជួយបន្សុតខ្យល់ ក្នុងទីតាំងដែលពួកគេរស់នៅ ហើយនេះជាការងារមួយដែលក្រុមការងារ Smart city ចង់បង្កប់នៅក្នុងសកម្មភាពការងារនីមួយៗ។


ទន្ទឹមនេះ លោកស្រី សុខ ម៉ារឌី ក៏បានគូសបញ្ជាក់បន្ថែមដែរថា ការរៀបចំទីក្រុងវ័យឆ្លាត Smart city ត្រូវតែបន្តប្រកបដោយនិរន្តរភាព ដោយការអភិវឌ្ឍន៍នេះមិនចេះបញ្ចប់ទៅនោះទេមានន័យថា នៅពេលពិភពលោកកាន់តែរីកចម្រើនទៅមុខ Smart city កាន់តែរីកចម្រើន ដូច្នេះមិនមានចំណុចណាដែលអាចថាបញ្ចប់នោះទេ។

គម្រោងការអភិវឌ្ឍក្រុងបាត់ដំបង ជាទីក្រុងឆ្លាតវៃ គឺមានគោលបំណងដើម្បីកែប្រែទីក្រុងបាត់ដំបង ឱ្យក្លាយជាទីក្រុងឆ្លាត តាមរយៈការឱ្យមានបច្ចេកវិទ្យាទំនើបនៅតាមសាធារណៈជាដើម ដើម្បីលើកកម្ពស់ទីក្រុងបាត់ដំបងឱ្យកាន់តែទាក់ទាញជាងមុន។ ក្នុងនោះក៏បានផ្ដោតទៅលើការកែលំអសារមន្ទីរខេត្តបាត់ដំបង ឱ្យប្រែក្លាយជាសារមន្ទីរឆ្លាតវៃ ដែលក្នុងនោះរួមមាន សិល្បៈឌីជីថល ឬដាក់ឱ្យមានការប្រើប្រាស់បច្ចេកវិទ្យា VR នៅក្នុងសារមន្ទីរ ដើម្បីធ្វើឱ្យកាន់តែទាក់ទាញភ្ញៀវទេសចរចូលមកទស្សនាសារមន្ទីរខេត្តកាន់តែច្រើន ជាមួយបច្ចេកវិទ្យាទំនើប លើកកម្ពស់វិស័យវប្បធម៌ និងមរតកក្នុងតំបន់ និងទទួលបាននូវបទពិសោធន៍ថ្មីជាមួយបច្ចេកវិទ្យា VR ដែលរៀបចំឡើងនៅក្នុងសារមន្ទីរ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


