ព័ត៌មានជាតិ
សម្តេចពិជ័យសេនា ទៀ បាញ់ ៖កងទ័ព គឺសុទ្ធ តែទទួលបានការបណ្តុះបណ្តាលជំនាញយ៉ាងច្បាស់លាស់
សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងបញ្ជាក់ថា ក្រុមវេជ្ជបណ្ឌិត និងក្រុមគ្រូពេទ្យកងទ័ព គឺសុទ្ធ តែទទួលបានការបណ្តុះបណ្តាលជំនាញយ៉ាងច្បាស់លាស់ ដោយមានការជួយជ្រោមជ្រែងពីសំណាក់ក្រុមវេជ្ជបណ្ឌិតរបស់ក្រសួងសុខាភិបាល ដែលសុទ្ធតែមានបទពិសោធន៍ព្យាបាលជំងឺកូវីដ-១៩ កន្លង មកនេះ។

ការឱ្យដឹងបែបនេះ របស់សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងក្នុងឱកាសដែល សម្តេចបានផ្តល់បទសម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មាន កាលម្សិលមិញនេះនាឱកាសសម្តេចអមដំណើរសម្តេចតជោ ហ៊ុន សែន អញ្ជើញពិនិត្យ មើលដំណើរការជួសជុលកែលំអរ ស្តូបព្រះបរមរូបព្រះបរមរតនកោដ្ឋ និងបន្តចុះទៅពិនិត្យមន្ទីរពេទ្យនគរទេព ដែលជាមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩។
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានឱ្យដឹងថាក្រុមវេជ្ជបណ្ឌិត ក្រុមគ្រូពេទ្យរបស់កងទ័ព ចំនួន៣៥០នាក់ សុទ្ធតែមានជំនាញបានត្រៀម ខ្លួនរួចជាស្រេច ដើម្បីទទួលនូវបទបញ្ជារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការចូលរួមព្យាបាលអ្នកជំងឺកូវីដ-១៩។
ការឱ្យដឹងបែបនេះ របស់សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងក្នុងឱកាសដែល សម្តេចបានផ្តល់បទសម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ នាឱកាសសម្តេចអមដំណើរសម្តេចតជោ ហ៊ុន សែន អញ្ជើញពិនិត្យ មើលដំណើរការជួសជុលកែលំអរ ស្តូបព្រះបរមរូបព្រះបរមរតនកោដ្ឋ និងបន្តចុះទៅពិនិត្យមន្ទីរពេទ្យនគរទេព ដែលជាមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩។
សម្តេចពិជ័យសេនា ទៀ បាញ់ បានអះអាងយ៉ាងដូច្នេះថា៖ «តាមបទបញ្ជា និងការណែនាំរបស់ សម្តេចតេជោ ហ៊ុន សែន មុននេះគឺយើងខ្ញុំទាំងអស់គ្នាបានរៀបចំទទួលភារកិច្ចដ៏មានសារសំខាន់របស់ប្រទេសជាតិយើង ឥឡូវនេះគឺជាជំហានដំបូង ក្រុមការងារក៏ដូចជាក្រុមសម្របសម្រួល គណៈគ្រប់ គ្រងចំនួនក្រុមវេជ្ជបណ្ឌិត បុគ្គលិកពេទ្យ គឺបានរៀបចំរួចរាល់អស់ហើយ និយាយមែនទែនសមត្ថភាពរបស់ក្រុមវេជ្ជបណ្ឌិតកងទ័ព ដែលបណ្តុះបណ្តាលកន្លងមកអាចធានារ៉ាប់រងតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នឹងអាចបំពេញបានយ៉ាងល្អនាពេលខាងមុខនេះ»។
សម្តេចពិជ័យសេនា រដ្ឋមន្ត្រីការពារជាតិ បានឱ្យដឹងថា៖ «ក្រុមវេជ្ជបណ្ឌិត ក្រុមគ្រូពេទ្យ របស់កងទ័ពដែលបានរៀបចំរួចរាល់ ដើម្បីត្រៀមទទួលនូវបទបញ្ជារបស់ សម្តេចតេជោ ហ៊ុន សែន មានចំនួន ៣៥០ នាក់ ត្រូវបានរៀបចំចំនួន ៣០ ក្រុមជាជំហានដំបូង ប៉ុន្តែ សម្រាប់ក្រុមដំបូង គឺមកតាមតម្រូវការ»។
សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា ក្រុមវេជ្ជបណ្ឌិត និងក្រុមគ្រូពេទ្យកងទ័ព គឺសុទ្ធ តែទទួលបានការបណ្តុះបណ្តា លជំនាញយ៉ាងច្បាស់លាស់ ដោយមានការជួយជ្រោមជ្រែងពីសំណាក់ក្រុមវេជ្ជបណ្ឌិតរបស់ក្រសួងសុខាភិបាល ដែលសុទ្ធតែមានបទពិសោធន៍ព្យាបាលជំងឺកូវីដ-១៩ កន្លង មកនេះ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្ថែមថា សម្រាប់បណ្តុះបណ្តាលដល់ក្រុមវេជ្ជបណ្ឌិត និងក្រុមគ្រូពេទ្យកងទ័ពលើមុខជំនាញព្យាបាលជំងឺកូវីដ-១៩ មកដល់ពេល នេះមិនទាន់បានបញ្ចប់នៅឡើយទេ ខណៈនៅប៉ុន្មានថ្ងៃខាងនេះនឹងមានបើកវគ្គបណ្តុះបណ្តាលបន្ថែមទៀត ព្រោះកន្លងមកក្រុមវេជ្ជបណ្ឌិតរបស់ កងទ័ពមិនទាន់មានបទ ពិសោធន៍ខ្លាំងនៅឡើយទេចំពោះការគ្រប់គ្រង និងព្យាបាលជំងឺកូវីដ-១៩នោះទេ។
កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យយកសណ្ឋា គារចំនួន២ នៅរាជធានីភ្នំពេញ ដើម្បីធ្វើជាមន្ទីរពេទ្យដើម្បីព្យាបាលអ្នកជំងឺកូវីដ១៩។ ការគ្រប់គ្រងមន្ទីរពេទ្យនេះ ត្រូវប្រគល់ឱ្យកងទ័ពរៀបចំ និងគ្រប់គ្រង ដោយប្រើប្រាស់គ្រូពេទ្យ និងវេជ្ជបណ្ឌិតកងទ័ព ហើយកម្លាំងសល់ពីនោះ ក៏ត្រូវរៀបចំ ដើម្បីត្រៀមអន្តរាគមន៍ ទៅកាន់គោលដៅ ដែលមានហានិភ័យខ្ពស់។កម្លាំងគ្រូពេទ្យកងទ័ព ក៏ត្រូវប្រគល់ជូនមេបញ្ជាការកងទ័ពជើងគោកគ្រប់គ្រង និងដឹកនាំ ចាត់ចែង និងប្រើប្រាស់។ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំទៅ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំផ្គត់ផ្គង់របបឧបត្ថម្ភដល់ក្រុមប្រតិបត្តិការនេះផងដែរ៕
អត្ថបទ៖ វិមាន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


