ព័ត៌មានជាតិ
អង្គុយផឹកស៊ីក្បែរគ្នាលេបខាយពាក្យសម្ដីដាក់សង្សារគេផ្ទុះកំហឹងវាយគ្នារបួសធ្ងន់
ក្មេងទំនើង២ក្រុមផឹកស៊ីក្បែរគ្នារួចលេបខាយដាក់គ្នារឿងមិត្តស្រីដេញវាយគ្នាប្រាវត្រូវកម្លាំងល្បាតកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅឃាត់ខ្លួនបានចំនួន១៣នាក់កាលពីវេលាម៉ោង២០និង៤០នាទីយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ នៅចំណុចខាងលិចរណ្តៅតាកៅស្ថិតក្នុងភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

អាវុធហត្ថខណ្ឌព្រែកព្នៅបានឲ្យដឹងថា ក្មេងទំនើងដែលដេញវាយគ្នាទៅវិញទៅមកនេះ មានចំនួន១៣នាក់ មានមុខរបរជាតៃកុងគ្រឿងចក្រ (អាអិច) និងស្នាក់នៅកន្លែងរណ្តៅដីតាកៅកៅស្ថិតនៅភូមិកប់ស្រូវធំ,សង្កាត់គោករកា,ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ចំណែកភាគីម្ខាងទៀត មានគ្នា៤នាក់ ជាជាងម៉ាស៊ីនត្រជាក់ មិនស្គាល់ឈ្មោះ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាល នឹងប្រជាការពារឃាត់យកទៅសួរនាំ។
តាមប្រភពព័ត៌មាន ពីភាគីម្ខាងជាជាងជួសជុលម៉ាស៊ីនត្រជាក់ បាននិយាយប្រាប់ថា នៅមុនពេលកើតហេតុកូនជាងរបស់គាត់មានគ្នា៤នាក់ ចេញពីកន្លែងធ្វើការបាននាំគ្នាទៅផឹកស៊ីនៅកន្លែងរណ្ដៅដីកន្លែងកើតហេតុខាងលើ ចំណែកមួយក្រុមទៀតមានគ្នាប្រមាណ១០នាក់ មានស្រីមានប្រុសបាននៅអង្គុយផឹកក្បែរគ្នានោះដែរ ខណៈពេលផឹកស៊ីស្រាប់តែកូនជាងរបស់គាត់ម្នាក់ក្នុងចំណោម៤នាក់បានដើរទៅបត់ជើងតូច ហើយបានជួបនឹងមិត្តភក្តិស្រីរបស់ភាគីម្ខាងទៀតទៅបត់ជើងដែរ ក៏បានលេបខាយពាក្យសម្តីធ្វើឲ្យភាគីខាងមិត្តភ័ក្ដិបាននាំគ្នាវាយទៅលើកូនជាងរបស់គាត់រងរបួសធ្ងន់ទោះបីជាហៅមិត្តភ័ក្ដិឲ្យជួយក៏ដោយ។

បច្ចុប្បន្នក្មេងទំនើងទាំង២ក្រុមខាងលើត្រូវបានសមត្ថកិច្ចឲ្យអាណាព្យាបាលធ្វើកិច្ចសន្យាចំពោះមុខសមត្ថកិច្ច ហើយឲ្យត្រឡប់ទៅវិញទាំងអស់ហើយ៕
អត្ថបទ ៖ ឧត្តរ៉ា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


