Connect with us

សន្តិសុខសង្គម

សាលាដំបូងរាជធានី សម្រេចឃុំខ្លួនក្រុមក្មេងទំនើងវាយរថយន្ដនៅតំបន់វត្តភ្នំដាក់ពន្ធនាគារ PJ

បានផុស

នៅ

ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ស សំណាង កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ បានសម្រេចចេញដីការបង្គាប់ឲ្យឃុំខ្លួនជនត្រូវចោទចំនួន ១១នាក់ ដាក់ក្នុងពន្ធនាគាររាជធានីភ្នំពេញ(PJ) ពាក់ព័ន្ធករណីវាយបំផ្លាញរថយន្ដមួយគ្រឿងនៅតំបន់វត្តភ្នំ តាមបញ្ញត្តិមាត្រា ៤១១ នៃក្រមព្រហ្មទណ្ឌ។ ជនត្រូវចោទទាំង១១នាក់ ត្រូវបានចោទប្រកាន់ពីបទ ធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមមាត្រា ៤១១ បទល្មើសដែលមានចែងក្នុងមាត្រា ៤១០ (បទធ្វើឲ្យខូចខាតដោយចេតនា)នៃក្រមនេះ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ) ទៅ ៥ (ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ពី ៤០០០ ០០០(បួនលានរៀល) ទៅ ១០ ០០០ ០០០(ដប់លានរៀល)

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់សរុបចំនួន១១នាក់ ពាក់ពន្ធករណីប្រព្រឹត្តបទល្មើសធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើដុំថ្ម ,មួកសុវត្ថិភាព ដៃ ជើង គប់ វាយ លើរថយន្តម៉ាក AVATAR ០៧ ព៌ណខ្មៅ ពាក់ផ្លាកលេខកម្ពុជា MUSTAFA បណ្តាលឲ្យបែកកញ្ចក់រថយន្តខាងមុខ និងខាងក្រោយ,បែកកញ្ចក់ទ្វារ មុខខាងស្តាំ,បែកកញ្ចក់ទ្វារក្រោយខាងឆ្វេង,បាក់កញ្ចក់មើលក្រោយខាងឆ្វេង,បែកស្តុបខាងក្រោយសងខាង,កំពិត និងឆ្នូតចំហៀងរថយន្ត និងពីក្រោយ បាត់ផ្លាកលេខរថយន្តកម្ពុជាMUSTAFA ចំនួន ០១ បន្ទះ) ប្រព្រឹត្តនៅចំណុចមុខ ហាងម៉ាស្សាយីហោម៉ាយូរ៉ា ផ្លូវលេ ខ៤៧ ក្រុម១៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១៩ និង០នាទី៕

អត្ថបទ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម