សន្តិសុខសង្គម
ភ្លើងប្រច័ណ្ឌទាញកាំបិតកាប់សម្លាប់ប្រពន្ធរងរបួសធ្ងន់ រត់ទៅធ្វើអត្តឃាតខ្លួនឯងមិនសម្រេចត្រូវសមត្ថកិច្ចឃាត់ខ្លួន
ព្រោះតែភ្លើងប្រច័ណ្ឌបុរសម្នាក់បានយកកាំបិតប៉័ងតោកាប់សម្លាប់ប្រពន្ធបណ្តាលឱ្យរងរបួសធ្ងន់ ហើយព្យាយាមធ្វើអត្តឃាតខ្លួនឯងត្រូវបានកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌដង្កោ សហការជាមួយនគរបាលប៉ុស្តិរដ្ឋបាលដង្កោចុះអន្តរាគមន៍ឃាត់ខ្លួនយកមកកាន់អធិការដ្ឋាននគរបាលខណ្ឌភ្លាមៗ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅបន្ទប់ផ្ទះជួល ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនសង្ស័យខាងលើមានឈ្មោះ ប៉ែន សុណាត អាយុ៤០ឆ្នាំមុខរបរជាងកញ្ចក់និងប្រពន្ធឈ្មោះ ស៊ឹម គឹមរស់ អាយុ៣៦ឆ្នាំ ស្នាក់នៅកន្លែងកើត។


តាមប្រភពព័ត៌មានបានឱ្យដឹងថា ជំវិញហេតុការណ៍ខាងលើនេះមូលហេតុដោយសារតែភ្លើងប្រច័ណ្ឌទើបឈានដល់បុរសជាប្តីទាញកាំបិទប៉័ងតោកាប់ប្រពន្ធបណ្តាលឱ្យរងរបួសធ្ងន់ បំណងកាប់សម្លាប់តែមិនបានសម្រេច ហើយព្យាយាមរត់ទៅធ្វើអត្តឃាតខ្លួនឯងតែមិនបានសម្រេចទៀត បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះធ្វើការឃាត់ខ្លួនភ្លាមៗតែម្តង។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននិងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការផ្តន្ទាទោសតាមនីតិវិធីច្បាប់៕ ដោយ៖សុខា
-
កីឡា១៦ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoហូឡង់ ប្រកាសលែងជួយអ៊ុយក្រែន ទៀតហើយ ក្នុងសង្គ្រាម ជាមួយរុស្ស៊ី


