សន្តិសុខសង្គម
តុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពត លោក សេង ម៉ាឡាប នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦នេះ បានចេញដីការបង្គាប់ឲ្យឃុំខ្លួនជនត្រូវចោទឈ្មោះ ទេព សុខផេង មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលក្រុងកំពតឲ្យជាប់ពន្ធនាគារបណ្ដោះអាសន្នក្រោមបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ ជនត្រូវចោទ ទេព សុខផេង ត្រូវបានចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៤៥ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

គួររំលឹកថា កាលពីវេលាម៉ោង១១យប់ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ជនសង្ស័យឈ្មោះ ទេព សុខផេង បានគប់កែវស្រាលើស្ត្រីអ្នកបម្រើសេវាកម្មចាប់ទឹកកកម្នាក់ឈ្មោះ ថា ទិត្យធូ នៅចំណុចភូមិអណ្ដូងខ្មែរ សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ខេត្តកំពត បណ្ដាលឲ្យស្ត្រីរងគ្រោះរងរបួសធ្ងន់ត្រូវបានក្រុមការងារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

តាមប្រភពពីសាច់ញាតិជនរងគ្រោះ ក្រោយពីកើតហេតុ ភាគីជនរងគ្រោះត្រូវជនបង្កសម្របសម្រួលឱ្យជនរងគ្រោះទទួលសំណងដើម្បីបញ្ចប់រឿងចំនួន ២លាន ៥០ម៉ឺនរៀលដែរតែខាងជនរងគ្រោះមិនព្រម។

លោកឧត្ដមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពត កាលព្រឹកថ្ងៃទី២១ ខែមេសា បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនដោយសង្កត់ធ្ងន់ថា «មន្ត្រីជាអ្នកអនុវត្តច្បាប់ និងជាអ្នកបំរើប្រជាពលរដ្ឋដ៏ល្អ តែបើមន្ត្រីធុននេះ គឺមិនមាននៅក្នុងវចនានុក្រមរបស់ខ្ញុំនោះទេ។ មន្ត្រីដែលផឹកស៊ីហើយបានយកកែវគប់មកលើប្រជាពលរដ្ឋ នឹងត្រូវអនុវត្តទោសដោយគ្មានការលើកលែងជាដាច់ខាត»។

យោងតាមមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ បានចែងថា អំពើហិង្សាដោយចេតនា ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៤លានរៀល ទៅ១០លានរៀល កាលបើអំពើហិង្សានេះបានប្រព្រឹត្តិ ១- ដោយមានការគិតទុកជាមុន ២-ដោយប្រើអាវុធ ឬគម្រាមកំហែងនឹងអាវុធ ៣-ដោយមានមនុស្សច្រើននាក់ក្នុងឋានៈជាចារី សហចារី អ្នកផ្ដើមគំនិត និងជាអ្នកសមគំនិត៕
អត្ថបទ៖ សុខុម

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


