Connect with us

ព័ត៌មានជាតិ

លោក សុខ លូ ស្នើភាគីថៃបន្តជួយបង្កលក្ខណៈងាយស្រួលដល់ពលករខ្មែរមកលេងស្រុកកំណើត នាឱកាសបុណ្យចូលឆ្នាំថ្មី

បានផុស

នៅ

អភិបាលខេត្តបាត់ដំបង លោក សុខ លូ ស្នើភាគីថៃបន្តជួយបង្កលក្ខណៈងាយស្រួលដល់ពលករខ្មែរ ក្នុងការវិលត្រឡប់មកលេងស្រុកកំណើតនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងខិតជិតមកដល់នាពេលខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការស្នើនេះ ធ្វើឡើងក្នុងឱកាសលោក បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ លោក ណារុត សូន្ថរោត្តម(Narut Soontarodom) អគ្គកុងស៊ុលនៃព្រះរាជាណាចក្រថៃប្រចាំខេត្តសៀមរាប ដើម្បីរឹតចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ ដែលជំនួបនេះធ្វើឡើងនៅសាលាខេត្តបាត់ដំបង នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥។

ក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលថៃដែលបានបង្កលក្ខណៈងាយស្រួលដល់ពលករខ្មែរដែលបានវិលត្រឡប់មកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកាលពីឆ្នាំមុន។

ចំណែក លោកណារុត សូន្ថរោត្តម ក៏បានស្នើដល់ លោក សុខ លូ និងអ្នកពាក់ព័ន្ធផ្សេងទៀត ជួយរក្សាសន្តិសុខ និងបង្កលក្ខណៈងាយស្រួលដល់ជនជាតិថៃដែលធ្វើដំណើរមកលេងកម្សាន្ត និងបំពេញការងារនៅក្នុងទឹកដីខេត្តបាត់ដំបង។ លោកមើលឃើញថា ខេត្តបាត់ដំបងនាពេលបច្ចុប្បន្នកំពុងមានការអភិវឌ្ឍន៍រីកច្រើនឡើងជាលំដាប់។

ក្នុងជំនួបប្រកបដោយភាពស្និទស្នាលនេះ ភាគីទាំងពីរបានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការ និងការដោះដូរពាណិជ្ជាកម្មរវាងខេត្តជាប់ព្រំដែនសំដៅជំរុញប្រែក្លាយតំបន់ព្រំដែនទៅជាព្រំដែនសន្តិភាពធ្វើឱ្យជីវភាពប្រជាពលរដ្ឋនៃប្រទេសទាំងពីរកាន់តែល្អប្រសើរឡើង។ ព្រមទាំងបានពិភាក្សាអំពីការបន្តកិច្ចសហការរួមគ្នាក្នុងការបង្រ្កាបគ្រឿងញៀន និងបទល្មើសឆ្លងដែន ជាពិសេសល្បែងអនឡាញខុសច្បាប់ និងការឆបោកតាមអនឡាញផងដែរ។

សូមជម្រាបថា ខេត្តបាត់ដំបងមានច្រកព្រំដែនអន្តរជាតិចំនួន២ និងច្រកតំបន់ចំនួន៣ ដោយមានព្រំប្រទល់ជាប់ប្រទេសថៃប្រវែងជាង ១៤០គីឡូម៉ែត្រ ជាប់ទៅនឹងខេត្តចំនួន៣ របស់ប្រទេសថៃរួមមាន ខេត្តត្រាត ខេត្តច័ន្ទបុរី និងខេត្តស្រះកែវ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៣៧ នាទីutes មុន

​អ្នក​ស្លាប់​​ទាក់​ទង​នឹង​ការ​អត់ឃ្លាន​​នៅហ្គាហ្សា​បាន​កើន​ដល់ ២៩នាក់

ព័ត៌មានជាតិ៤២ នាទីutes មុន

ខណៈការចុះឈ្មោះបោះឆ្នោតនឹងបញ្ចប់នៅថ្ងៃ២៦ឧសភា អ្នកនាំពាក្យទទូចឱ្យពលរដ្ឋគ្រប់អាយុរួសរាន់ទៅចុះឈ្មោះ

ជីវិតកម្សាន្ដ៤៩ នាទីutes មុន

តារាកូរ៉េទាំង៦ដួង​ ​មាន​ទាំង​​ទេពកោសល្យសម្តែង​ និងស្ទាត់ជំនាញភាសា​និយាយា​ទៅកាន់​អ្នកគាំទ្រ​

សន្តិសុខសង្គម៥២ នាទីutes មុន

អាវុធហត្ថខេត្តព្រៃវែង បង្ក្រាបករណីជួញដូរគ្រឿង​ញៀនជាង៣គីឡូ និងឃាត់ខ្លួនមនុស្ស៣នាក់

កីឡា៥៥ នាទីutes មុន

ក្រុម Sada Cruzeiro ជាអធិរាជ​បាល់ទះ​នៅ​អាមេរិកខាងត្បូង ៩ ​​លើក​ជាប់​គ្នា

Sokha Hotels

ព័ត៌មានពេញនិយម