ព័ត៌មានជាតិ
ខេត្តស្វាយរៀងប្រកាសពីករណីរកឃើញអ្នកប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកជំងឺកូវីដ១៩
រដ្ឋបាលខេត្តស្វាយរៀង សូមជម្រាបជូនដល់សាធារណជនទាំងអស់ អោយបានជ្រាបថាក្រោយពីទទួលបានព័ត៌មានថា មានប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង ជាប់ពាក់ព័ន្ធនិងអ្នកវិជ្ជមានកូវីដ១៩ រដ្ឋបាលខេត្តបានចាត់អោយក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យមានផ្ទុកជំងឺកូវីដ១៩ សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះស្រាវជ្រាវបន្ទាន់ដោយបានរកឃើញបុរសជនជាតិខ្មែរម្នាក់អាយុ៣១ឆ្នាំ មុខរបរបុគ្គលិកក្លឹបហាត់ប្រាណFit Zone នៅរាជធានីភ្នំពេញ បានធ្វើតេស្តរកឃើញវិជ្ជមានកូវីត១៩ នឹងបានមកលេងផ្ទះម្ដាយនៅស្រុកកំណើត ដែលមានបងប្អូនបង្កើតចំនួន ៦នាក់ស្ថិតនៅភូមិទួលខ្ពស់ ឃុំចំបក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង និងមានអ្នកប៉ះពាល់ដោយផ្ទាល់ចំនួន៩នាក់ និងអ្នកប៉ះពាល់ដោយប្រយោជន៍ចំនួន ២១១នាក់ជាមួយបុរសខាងលើ។

ក្រុមការងារស្រាវជ្រាវ និងតាមដាននិងបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩ សហការជាមួយក្រុមការងារឆ្លើយតបបន្ទាន់ ចុះទៅយកសំណាកអ្នកប៉ះពាល់ផ្ទាល់ចំនួន ៩នាក់ ទៅធ្វើតេស្តរកមេរោគ covid-១៩ នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលជាលទ្ធផលលើកទី១ គឺអវិជ្ជមានជំងឺកូវីត១៩ នឹងត្រូវបន្តធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ រង់ចាំយកសំណាកវិភាគធ្វើតេស្តលើកទី២ បន្តទៀត។
ចំពោះអ្នកប៉ះពាល់ដោយប្រយោលចំនួន២១១នាក់ ត្រូវបានអាជ្ញាធរខេត្ត ដាក់ខ្លួនឲ្យនៅដាច់ដោយឡែករយៈពេល១៤ ថ្ងៃ នៅតាមផ្ទះ ដោយត្រូវអនុវត្តតាមវិធានការសុខាភិបាល និងរង់ចាំលទ្ធផលធ្វើតេស្តជាលើកទី២ របស់អ្នកប៉ះពាល់ផ្ទាល់ចំនួន៩នាក់ ខាងលើដើម្បីមានវិធានការបន្ត។
រដ្ឋបាលខេត្តស្វាយរៀង សូមអំពាវនាវដល់អ្នកដែលពាក់ព័ន្ធ ឬដឹងថាខ្លួនបានប៉ះពាល់ដល់ផ្ទាល់ និងប្រយោជន៍ជាមួយបុរសខាងលើ សូមដាក់ខ្លួនឲ្យនៅដាច់ដោយឡែកនាពេល១៤ថ្ងៃ នឹងសូមបងប្អូនប្រជាពលរដ្ឋចូលរួមអនុវត្តឲ្យបានម៉ឺងម៉ាត់ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយប្រកាន់ភ្ជាប់នូវវិធានការអនាម័យ និងអនុវត្តវិធានការទប់ស្កាត់ជំងឺកូវី១៩ “៣ការពារ ៣កុំ” ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទ៖ ភក្ដី
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៦ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


