Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ រំឭកកុំឲ្យពលរដ្ឋចេញក្រៅផ្ទះប្រសិនបើគ្មានការចាំបាច់

បានផុស

នៅ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២១ នេះ បានថ្លែសាររំឭកទៅដល់ប្រជាពលរដ្ឋកុំឲ្យចេញក្រៅផ្ទះប្រសិនបើគ្មានការចាំបាច់ ដើម្បីកុំឲ្យមានការឆ្លងរាលដាល។

នៅលើផេកហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន ផ្សព្វផ្សាយមុននេះ សម្តេចក៏ថ្លែងអរគុណបងប្អូនជនរួមជាតិ ដែលបានធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ជំងឺឆ្លងរាតត្បាតកូវីដ-១៩ និងអរគុណចំពោះការយោគយល់របស់បងប្អូនក្នុងពេលដែលប្រទេសជាតិយើងកំពុងស្ថិតក្នុងស្ថានភាពប្រុងប្រយ័ត្នខ្ពស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចតេជោថ្លែងថា “ដោយសារពេលនេះជំងឺកូវីដ-១៩ កំពុងវាយលុកក្នុងសហគម សូមបងប្អូនកុំចេញក្រៅផ្ទះប្រសិនបើគ្មានការចាំបាច់ ត្រូវតែពាក់ម៉ាសដាច់ខាត និងត្រូវឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ, ចិល, ឬទឹកអាកុល”។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ប្រសិនបើចាំបាច់ត្រូវជួបមនុស្សនៅខាងក្រៅ ត្រូវរក្សាគម្លាតអោយឆ្ងាយពីគ្នាយ៉ាងហោចណាស់ ១ម៉ែត្រកន្លះ ចំពោះអ្នកធ្វើចត្តាឡីស័កគឺត្រូវធ្វើអោយបានត្រឹមត្រូវហ្មត់ចត់បំផុតតាមការណែនាំរបស់ក្រសួងសុខាភិបាល។

ជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន ក៏ថ្លែងជូនពរបងប្អូនជនរួមជាតិចៀសផុតពីជំងឺឆ្លងកូវីដ-១៩ ហើយសូមបន្តអនុវត្តន៍តាមវិធានការ ៣ការពារ និង ៣កុំអោយបានត្រឹមត្រូវខ្ជាប់ខ្ជួន៕

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម