ព័ត៌មានជាតិ
សម្ដេចតេជោនឹងថ្លែងបាឋកថាចំនួន៣ក្នុងដំណើរទស្សនកិច្ចទៅក្រៅប្រទេសនៅសប្ដាហ៍ក្រោយ
ប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នឹងឡើងថ្លែងបាថាកថាចំនួន៣ក្នុងពេលដែលសម្ដេចអញ្ជើញធ្វើដំណើរទស្សនកិច្ចនៅប្រទេសឥណ្ឌូណេស៊ី និងប្រទេសទីម័រឡេស្ដេ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ខាងមុខ។

យោងតាមសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥នេះ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាឱ្យដឹងថានៅប្រទេសឥណ្ឌូនេស៊ី សម្ដេចតេជោនឹងឡើងថ្លែងបាថកថាចំនួន២ក្នុងនោះគឺ «កម្ពុជា និងអាស៊ាន, អាស៊ាន និងពិភពលោក» ដែលជាវិភាគទានដ៏សំខាន់ក្នុងការអបអរខួប ២៦ឆ្នាំនៃការចូលជាសមាជិកអាស៊ានរបស់កម្ពុជា។ ដោយឡែកបាឋកថាមួយទៀតដែលនឹងថ្លែងនៅសាលាសិក្សាអំពីរដ្ឋាភិបាលនៃវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA School of Government) ដែលសម្ដេចនឹងចែករម្លែកនូវ (ទស្សនៈ និងបទពិសោធន៍នៃកិច្ចខិតខំកសាងសន្ដិភាពនៅកម្ពុជា»។
ចំពោះដំណើរទស្សនកិច្ចនៅប្រទេសទីម័រឡេស្ដេវិញសម្ដេចនឹងផ្ដល់បាឋកថាលើប្រធានបទស្ដីពី «មេរៀនរបស់ ហ៊ុន សែន៖ ពីរបបប្រល័យពូជសាសន៍ និងភាពក្រីក្រឆ្ពោះទៅកាន់សេរីភាព និងវិបុលភាព» នៅវិមានប្រធានាធិបតីប្រទេសទីម័រផងដែរ។

ព្រឹទ្ធសភាបញ្ជាក់ថាដំណើរទស្សនកិច្ចរបស់សម្ដេចតេជោទៅកាន់ប្រទេសឥណ្ឌូណេស៊ី និងសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ដេនាពេលនេះឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់កម្ពុជា ក្នងការលើកកម្ពស់ការទូតសភារបស់កម្ពុជាសំដៅដល់ការពង្រឹង និងការពង្រីកទំនាក់ទំនងកម្ពុជាទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ ដែលនឹងរួមចំណែកដល់សន្ដិភាព សន្ដិសុខ ស្ថិរភាព និងវិបុលភាព ក្នុងតំបន់ និងពិភពលោក៕
អត្ថបទដោយ៖ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


