ព័ត៌មានជាតិ
ចំពោះមុខសង្គ្រាមពាណិជ្ជកម្ម សម្ដេចតេជោ ថា អាស៊ានគប្បីរួមគ្នាពង្រីកទីផ្សារក្នុងតំបន់
នៅចំពោះបញ្ហាសង្គ្រាមពាណិជ្ជកម្ម សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញបំណងចង់ឱ្យអាស៊ានរួមគ្នាពង្រីកទីផ្សារនៅក្នុងតំបន់នេះឱ្យកាន់តែធំ ជាជាងការរំពឹងទៅលើទីផ្សារក្រៅតំបន់។ បំណងរបស់សម្ដេចតេជោដូច្នេះបានធ្វើឡើងនៅក្នុងជំនួបជាមួយលោកបណ្ឌិត មហាមេដ យូសុសកាឡា ប្រធានប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអាស៊ី-ប៉ាស៊ីហ្វិក។

ក្នុងជំនួបនារដ្ឋធានីហ្សាការតា កាលពីរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានលើកឡើងពីទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌូណេស៊ី ដោយសម្ដេចតេជោ បានរំលេចថា បច្ចុប្បន្ន ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ឥណ្ឌូណេស៊ី មានត្រឹមតែ១ពាន់លានដុល្លារប៉ុណ្ណោះ ដែលការណ៍នេះ ប្រទេសទាំងពីរ គប្បីជំរុញឱ្យមានកំណើនពាណិជ្ជកម្មកើនឡើងបន្ថែមទៀត។ ជាពិសេសស្ថិតក្នុងបរិបទនៃសង្គ្រាមពាណិជ្ជកម្មជាសកល ដែលភ្ជាប់នឹងបញ្ហាភូមិសាស្ត្រនយោបាយបែបនេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជា និងឥណ្ឌូណេស៊ី ត្រូវតែរួមគ្នាបន្ថែមទៀតនូវការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម។

សម្ដេចតេជោ បន្ថែមថា មិនចំពោះតែកម្ពុជា និងឥណ្ឌូណេស៊ីនោះទេ ជាដំណោះស្រាយក្នុងបរិបទសង្គ្រាមពាណិជ្ជកម្មពេលនេះ ក៏តម្រូវឱ្យប្រទេសសមាជិកអាស៊ានទាំងអស់រួមគ្នាពង្រឹកទីផ្សារក្នុងតំបន់នេះឱ្យកាន់តែធំឡើង ជាជាងសម្លឹងទីផ្សារដែលនៅឆ្ងាយ។ បើតាមការអះអាងរបស់សម្ដេចតេជោ ក្នុងកាលៈទេសៈបច្ចុប្បន្ន ទីផ្សារនៅជិតខាងមានសារសំខាន់ ធ្វើយ៉ាងណារក្សាឱ្យបាននូវការដោះដូរពាណិជ្ជកម្មរបស់អាស៊ាន។

តបនឹងការលើកឡើងរបស់សម្ដេចតេជោ លោកបណ្ឌិត មហាមេដ យូសុសកាឡា បានបង្ហាញការគាំទ្រ ហើយលោក បានបញ្ជាក់ពីសារសំខាន់នៃការពង្រីកទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងឥណ្ឌូណេស៊ីបន្ថែមទៀត ពិសេសលើវិស័យពាណិជ្ជកម្ម។ បន្ថែមពីនេះ លោកបណ្ឌិត មហាមេដ យូសុសកាឡា ក៏បានលើកឡើងពីការចង់ឃើញការជួបគ្នាជាញឹកញាប់រវាងអ្នកវិនិយោគកម្ពុជា និងឥណ្ឌូណេស៊ី ដើម្បីជជែកគ្នាពីការស្វែងរកការពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក៏ដូចជាការផ្លាស់ប្ដូរបទពិសោធន៍ សំដៅបង្កើនបរិយាកាសនៃការធ្វើវិនិយោគទៅវិញទៅមកកាន់តែប្រសើរ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


