Connect with us

ព័ត៌មានជាតិ

សម្ដេច ហ៊ុន សែន ចង់ឱ្យទីម័រយកប្រទេសកម្ពុជា ធ្វើជាមជ្ឈមណ្ឌលផ្គត់ផ្គង់ស្បៀង

បានផុស

នៅ

សម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃព្រហស្បតិ៍នេះ បានអញ្ជើញជួបជាមួយនាយករដ្ឋមន្ត្រីរបស់ទីម័រ ដោយជជែកគ្នាពាក់ព័ន្ធនឹងការពង្រឹងពង្រីកថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ជំនួបនៅវិមានរដ្ឋាភិបាល នាទីក្រុងឌីលី សម្ដេចតេជោ ក៏បានលើកឡើងពីគំនិតចង់ឱ្យទីម័រយកកម្ពុជា ធ្វើជាមជ្ឈមណ្ឌលនៃការផ្គត់ផ្គង់ស្បៀង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានប្រាប់ឱ្យដឹងថា សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់យោបល់ឱ្យលោកនាយករដ្ឋមន្ត្រីទីម័រ គួរកសាងនូវមជ្ឈមណ្ឌលផ្គត់ផ្គង់ស្បៀងអាហារ ដោយសម្ដេច បានដៅឱ្យទីម័រជ្រើសយកប្រទេសកម្ពុជាតែម្ដង។ ការកំណត់យកកម្ពុជាធ្វើជាមជ្ឈមណ្ឌលផ្គត់ផ្គង់ស្បៀងសម្រាប់ប្រទេសទីម័រនេះ គឺដោយសារតែកម្ពុជា បានក្លាយជាប្រទេសមួយដែលធានាបាននូវសន្តិសុខស្បៀង។

តាមការអះអាងរបស់សម្ដេចតេជោ គឺប្រទេសទីម័រ ខ្លាំងលើសន្តិសុខថាមពល តែខ្សោយសន្តិសុខស្បៀង ខណៈកម្ពុជាមានចំណុចខ្លាំងផ្នែកសន្តិសុខស្បៀង តែខ្សោយសន្តិសុខថាមពល។ ដូច្នេះ រដ្ឋាភិបាលប្រទេសទាំងពីរ គួរតែពង្រីកនូវកិច្ចសហប្រតិបត្តិការទ្វេភាគី ធ្វើយ៉ាងណាបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក។

សម្ដេចតេជោ រំពឹងថា រដ្ឋាភិបាលនៃប្រទេសទាំងពីរ កម្ពុជា-ទីម័រ នឹងជជែកគ្នាបន្ថែមទៀតពាក់ព័ន្ធការងារនេះ ពិសេសជំនួបរវាងនាយករដ្ឋមន្ត្រទាំងពីរ ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ាន នាពេលខាងមុខ។

ត្រង់ចំណុចនេះ តបនឹងការចង្អុលបង្ហាញពីសម្ដេចតេជោ លោក កៃ រ៉ាឡា សាណាណា ហ្គូសម៉ៅ នាយករដ្ឋមន្ត្រីទីម័រ បានឯកភាព និងបញ្ជាក់ពីការស្វែងរកឱកាសដើម្បីជួបជជែកជាមួយភាគីកម្ពុជា នាពេលខាងមុខ សំដៅសម្រេចឱ្យបានដូចដែលសម្ដេចតេជោបានលើកឡើង។

សម្ដេចតេជោ ប្រធានព្រឹទ្ធសភាកម្ពុជា ក៏បានកត់សម្គាល់បន្ថែមទៅលើវិស័យទេសចរណ៍ និងអប់រំរវាងប្រទេសទាំងពីរ ដោយសម្ដេច បានសន្យានៅចំពោះមុខនាយករដ្ឋមន្ត្រីទីម័រ ដើម្បីជួយជំរុញឱ្យរដ្ឋាភិបាលកម្ពុជា បង្កើនអាហារូបករណ៍បន្ថែមទៀតដល់ទីម័រ។

ជាការចាប់អារម្មណ៍ ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រីទីម័រ ក៏មិនភ្លេចនូវការអរគុណចំពោះកម្ពុជា ពិសេសម្ដេចតេជោ ដែលបានជួយជ្រោមជ្រែងប្រទេសទីម័រ ឱ្យក្លាយជាសមាជិកសង្កេតការណ៍អាស៊ាននៅឆ្នាំ២០២២ ក្នុងពេលដែលកម្ពុជា ធ្វើជាប្រធានប្ដូរវេនអាស៊ាន និងបន្តជួយទីម័រអាចមានឱកាសចូលជាសមាជិកពេញសិទ្ធិរបស់អាស៊ាននាពេលខាងមុខ។

ក្នុងស្ថានភាពពិភពលោកកាន់តែស្មុគស្មាញនោះ លោកនាយករដ្ឋមន្ត្រី ថា ការទាមទារឱ្យទីម័រចូលជាសមាជិកអាស៊ាន គឺមានសារៈសំខាន់ណាស់ ហើយលោក សង្ឃឹមថា នាពេលដ៏ខ្លីខាងមុខ ទីម័រនឹងក្លាយជាសមាជិកពេញសិទ្ធិទី១១របស់អាស៊ាន ក្រោមការជួយពីកម្ពុជា ពិសេសតួអង្គសម្ដេចតេជោតែម្ដង។ ចំណុចនេះ សម្ដេចតេជោ បានបញ្ជាក់ពីការគាំទ្រយ៉ាងពេញទំហឹងរបស់កម្ពុជាចំពោះសមាជិកភាពរបស់ទីម័រ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជំរុញការងារ ចុះបញ្ជីដីធ្លី បង្ហើយនៅភូមិសាស្ត្រខេត្តរតនគិរី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រុស្ស៊ី​ទាមទារ​​​​អ៊ុយក្រែន​ដក​ទ័ព​ចេញ​ពីខេត្តទាំង៤​ដែលរុស្ស៊ីកាន់កាប់​ ខណៈ​ហ្សេលេនស្គី​​ឲ្យបស្ចឹមប្រទេស​បន្តជួយ​

ព័ត៌មានជាតិ៧ ម៉ោង មុន

យុវជនម្នាក់មក​ពី​ទី​រួម​ស្រុក​សំបូរ​ទទួល​បាន​ជ័យលាភីលេខ១ ក្នុង​ទិវា​ប្រាក់​រៀលឆ្នាំ២០២៥

ព័ត៌មានជាតិ៨ ម៉ោង មុន

​ភ្នំ​ខ្នង​ផ្សារ នឹង​អភិវឌ្ឍន៍ទៅតាមស្ដង់ដារ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរជាតិ និងអន្តរជាតិ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រុស្ស៊ី-អ៊ុយក្រែន​​​យល់​ព្រម​​ដោះ​ដូរ​ឈ្លើយសឹក​​​ម្ខាង​១០០​០​នាក់​ ​ប៉ុន្តែ​​គ្មាន​លទ្ធផល​បញ្ចប់សង្គ្រាម​

Sokha Hotels

ព័ត៌មានពេញនិយម