ព័ត៌មានជាតិ
អភិបាលខេត្តក្រចេះ បើកការដ្ឋានសាងសង់អគារសិក្សាថ្មី ១ខ្នង កម្ពស់២ជាន់ គ្រោងចំណាយថវិកា ៩ម៉ឺន៥ពាន់ដុល្លារ
អគារសិក្សាថ្មី ១ខ្នង កម្ពស់២ជាន់ មាន៦បន្ទប់ ដែលគ្រោងចំណាយថវិកាប្រមាណជា ៩៥,០០០ដុល្លារ និងប្រើប្រាស់រយៈពេលនៃការសាងសង់ ២៤ខែ ត្រូវបានធ្វើពិធីក្រុងពាលីសុំសេចក្តីសុខសេចក្តីចម្រើនក្នុងការសាងសង់ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ នៅបរិវេនសាលាបឋមសិក្សា ២៤កញ្ញា ក្នុងសង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ។ ពិធីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពលោក វ៉ា ថន អភិបាលខេត្ត និងវត្តមានចូលរួមពីលោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ និងអាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូ អាណាព្យាបាល និងសិស្សានុសិស្សជាច្រើនរូប។

លោក វ៉ា ថន អភិបាលខេត្តក្រចេះ មានប្រសាសន៍ថា ការសាងសង់អគារសិក្សាថ្មថ្មី ១ខ្នង កម្ពស់២ជាន់នេះឡើង គឺដើម្បីជាការឆ្លើយតបទៅតាមតម្រូវការសាលាជាក់ស្ដែង និងដើម្បីជាប្រយោជន៍រួមសម្រាប់ការសិក្សាអប់រំដល់សិស្សានុសិស្ស និងដើម្បីអនាគតក្មួយៗកូនៗរបស់បងប្អូនប្រជាពលរដ្ឋ ហើយក៏ជាគំនិតផ្តួចផ្ដើម និងជ្រោមជ្រែងពីលោក ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក វ៉ា ថន អភិបាលខេត្តក្រចេះ តាមរយៈវេទិការសាធារណៈជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ បង្កើតឲ្យមានជាពិធីបុណ្យផ្កាសាមគ្គីឡើង ដើម្បីប្រមូលថវិកាសាងសង់។

តាមរយៈពិធីបុណ្យផ្កាសាមគ្គី ដែលបានធ្វើឡើងកាលពីថ្ងៃទី៣០ ខែមិនា ឆ្នាំ២០២៥ កន្លងទៅ គណៈកម្មាការសាងសង់សាលាប្រមូលបានថវិកាឧបត្ថម្ភពីលោក លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី មាតាបិតា អាណាព្យាបាល និងសហគមន៍ សរុបចំនួន លុយរៀល មានចំនួន ៣៣,៣១៩,000រៀល និងលុយដុល្លារ ចំនួន ៣,៤២៥ដុល្លារសហរដ្ឋអាមេរិក។ ដោយឡែកចំពោះស៊ីម៉ងដ៍ គ្រួស ខ្សាច់ ថ្ម ឥដ្ឋ ទទួលបានការឧបត្ថម្ភពីលោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ ដែលគិតជាថវិកាសរុបចំនួន ១៣,០០០ដុល្លារសហរដ្ឋអាមេរិក។

តាមការឲ្យដឹងពីលោក ហេង ម៉ារីណូ នាយកកំរងសាលាបឋមសិក្សា ២៤ កញ្ញា ថា បច្ចុប្បន្នសាលាបឋមសិក្សា ២៤ កញ្ញា មានសិស្សសរុបចំនួន ៦៧៥នាក់ ស្រី ៣២១នាក់។ លោកគ្រូ អ្នកគ្រូ សរុបចំនួន ២៣នាក់ ស្រី ២០នាក់ មានថ្នាក់រៀនចំនួន ១៧ថ្នាក់ មានអគារសិក្សា ៣ខ្នង ស្មើនឹង ៧បន្ទប់ ក្នុងនោះ បន្ទប់រៀន មាន ៥បន្ទប់ ទីចាត់កា ១បន្ទប់ និងបណ្ណាល័យ ១បន្ទប់ ដោយខ្វះខាតបន្ទប់សិក្សា ចំនួន ៦បន្ទប់៕
អត្ថបទ៖ ប្រុញ វិធិន




-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកយកព័ត៌មានកម្ពុជាថ្មី ទៅចូលរួមកម្មវិធីទស្សនកិច្ចអ្នកសារព័ត៌មានអន្តរជាតិដែលរៀបចំដោយក្រសួងការបរទេសអូស្ត្រាលី
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


