ព័ត៌មានជាតិ
ពលរដ្ឋស្រុកសង្កែ សប្បាយចិត្ត ក្រោយទទួលបានគម្រោងផ្លូវក្រាលកៅស៊ូ ១៥ គីឡូម៉ែត្រ
ប្រជាពលរដ្ឋចំនួន ២ ឃុំ គឺ ឃុំអូរដំបង ២ និង ឃុំរាំងកេសី ស្ថិតក្នុងទឹកដីស្រុកសង្កែ ខេត្តបាត់ដំបង ទទួលបានផ្លូវក្រាលកៅស៊ូចំនួន ១ ខ្សែ មានប្រវែងប្រមាណ ១៥ គីឡូម៉ែត្រ ដែលទង្វើនេះធ្វើឲ្យពលរដ្ឋមានភាពសប្បាយរីករាយ និងត្រេកអរក្រៃលែង ដោយសារតែផ្លូវនេះអាចជួយសម្រួលដល់ការធ្វើចរាចរណ៍ និងជួយឲ្យពួកគាត់បានដឹកកសិផលចេញមកលើទីផ្សារបានស្រួលផងដែរ។

ផ្លូវ ១ ខ្សែ ខាងលើនេះ ត្រូវបានកសាងឡើងដោយមន្ទីរអភិវឌ្ឍន៍ជនបទ ភ្ជាប់ជាមួយផ្លូវជាតិលេខ ៥ ត្រង់ចំណុចភូមិពុកឆ្មា ដោយបានឆ្លងកាត់ភូមិដំបូងខ្ពស់ ភូមិទួលល្វៀង ភូមិកំណប់ ភូមិសំរោងកោង ភូមិដំណាក់ដង្កោ ភូមិរាំងក្រោល និងភូមិរាំងកេសី ដោយផ្លូវនេះត្រូវបញ្ចប់នៅត្រង់ចំណុចខាងមុខវត្តកណ្ដាល។

គួរបញ្ជាក់ថា ផ្លូវ ១ ខ្សែនេះ គឺជាគម្រោងក្រាលកៅស៊ូ ដើម្បីឲ្យប្រជាពលរដ្ឋនៅទីជនបទបានប្រើប្រាស់ ប៉ុន្តែនៅត្រង់ចំណុចវត្តកំណប់ ដោយសារផ្លូវនេះមានការបត់បែនខ្លាំង និងជាតំបន់ទីប្រជុំជន ដូច្នេះមន្ទីរជំនាញបានកាត់កៅស៊ូ ដោយធ្វើការចាក់ជាបេតុងប្រវែងប្រមាណ ១ គីឡូម៉ែត្រ ជំនួសវិញ ជៀសវាងនូវការខូចខាតទៅលើផ្លូវកៅស៊ូឆាប់រហ័សពេក។

ប្រជាពលរដ្ឋជាច្រើនដែលរស់នៅតាមបណ្ដោយផ្លូវនេះបានលើកឡើងថា ពួកគាត់មានអារម្មណ៍សប្បាយរីករាយដោយសារទទួលបានផ្លូវកៅស៊ូ ១ ខ្សែនេះ ព្រោះអាចធ្វើឲ្យគាត់បានធ្វើចរាចរណ៍ងាយស្រួល មិនមានភក់ជ្រាំ និងអាចដឹកកសិផលបានស្រួលទៅកាន់ទីផ្សារផង។ បន្ថែមនោះ រដូវភ្លៀងកាន់តែកៀកចូលមកដល់ ជំនាញ កំពុងសម្រុកទៅលើផ្លូវ ១ ខ្សែនេះ ដើម្បីឲ្យបានរួចរាល់ជាស្ថាពរនៅពេលដ៏ខ្លីខាងមុខនេះ៕
អត្ថបទ ៖ សោ និយមរ័ត្ន

-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក
-
ចរាចរណ៍១៥ ម៉ោង ago
Update៖ អ្នកបង្កគ្រោះថ្នាក់បុករះនៅមុខក្រសួងមហាផ្ទៃ ជានាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ឃាត់ខ្លួនប្រធានផ្សារទួលពង្រ និងបក្ខពួក ពាក់ព័ន្ធករណីដើរយកភាស៊ីពីអាជីវករលក់ដូរតាមរ៉ឺម៉កម៉ូតូ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្នងការខេត្តកំពង់ធំអះអាងថា ការចោទប្រកាន់របស់លោក សុន ឆ័យ គឺជាការបំផ្លើស គ្មានមូលដ្ឋានច្បាស់លាស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
រតនគិរី៖ ជនជាតិដើមភាគតិច ស្នើរដ្ឋាភិបាលសាងសង់ស្ពានឆ្លងកាត់ទន្លេសម្រួលដល់ការធ្វើដំណើរ
-
ចរាចរណ៍១៣ ម៉ោង ago
Update៖ អ្នកបើករថយន្ដបុករះនៅមុខក្រសួងមហាផ្ទៃ ស្ថិតក្រោមជាតិអាល់កុល 0,35mg/L
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ខែលអាកាសដែលឥណ្ឌាប្រើបាញ់ដ្រូនប៉ាគីស្ថាន តាមពិតលួចទិញពីរុស្ស៊ីក្នុងតម្លៃជាង៥ពាន់លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ប៉ាគីស្ថាន អះអាងបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់ឥណ្ឌា ១២គ្រឿងទៀត