ព័ត៌មានជាតិ
ទឹកដីកសិទេសចរណ៍នៃខេត្ត ២ កំពុងប្រមូលផលផ្លែឈើហូបផ្លែ ស្វាគមន៍អ្នកនិយមដំណាំក្នុងស្រុក
ដោយសារតែស្ថិតនៅតំបន់វាលទំនាបកណ្ដាលនៃទន្លេមេគង្គ និងអំណោយផលខាងកសិកម្ម កំពង់ចាម និង ត្បូងឃ្មុំ ជាខេត្តដែលមានសក្តានុពលកសិទេសចរណ៍ ដែលទេសចរជាតិនិយមទៅកម្សាន្តដល់ចំការរបស់អ្នកស្រុកផ្ទាល់ ពិសេសនៅរដូវប្រមូលផលអំឡុងខែមេសា ដល់ ខែមិថុនា។ ខណៈខែនេះ គឺជាពេលវេលានៃការប្រមូលផល ទុរេន របស់ទឹកដីកសិកម្ម នៃភូមិសាស្ត្រមួយចំនួនក្នុងខេត្តទាំងពីរ។

បើតាមអាជីវករស្រុកអូរាំងឪ បានផ្តល់បទសម្ភាសជាមួយកម្ពុជាថ្មី បានអះអាងថា អំឡុងខែឧសភានេះ ទឹកដីចម្ការទុរេនដ៏ពេញនិយមប៉ែកបែកអន្លង់ ក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានប្រមូលផលលក់បណ្តើរៗហើយ។ ដោយឡែក ភូមិសាស្ត្រកសិកម្មនៃភូមិស្រែស្ពៃ ទឹកដីស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ពេញប្រមូលផលនៅខែក្រោយឯណោះ។
តែទោះជាបែបនេះ ទឹកដីកសិទេសចរណ៍តាមបណ្តោយផ្លូវជាតិលេខ១១ ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ក៏ចាប់ផ្តើមប្រមូលផលដំណាំផ្សេងទៀត និងដាក់លក់កសិផលរបស់ខ្លួនហើយ។ តួយ៉ាង ចំការខ្លះមានដាំផ្លែឈើហូបផ្លែច្រើនប្រភេទ មិនមែនតែទុរេន នៅមានដូចជា សាវម៉ាវ មង្ឃុត ផ្លែមាន ចេក ខ្នុរ និងក្រូច ជាដើម។ល។
ទាំងអស់នេះហើយ ជាចំណុចទាក់ទាញបំផុតក្នុងវិស័យកសិទេសចរណ៍ ខណៈពលរដ្ឋកម្ពុជាពេញនិយមទទួលទានផល្លានុផលក្នុងស្រុកបំផុត ព្រោះមិនសូវបារម្ភពីផលប៉ះពាល់សុខភាព។ ម៉្យាង ទេសចរអាចភ្លក់និងបេះដោយខ្លួនឯងផ្ទាល់បាន ខណៈដំណាំសុទ្ធសឹងតែស្រស់ល្អ ហើយថែមទាំងមានតម្លៃសមរម្យថែមទៀត។


ក្រៅពីផ្លែឈើហូបផ្លែ ទឹកដីចំការខាងលើ ក៏មានដាំណាំសក្តានុពលផ្សេងទៀត ដូចជា ស្រូវ ដំឡូង រំដេង ជីរណា និងត្រាវ ផងដែរ។ ពិសេស ក្នុងភូមិទួលតាហោ កសិករដាំត្រាវមានផ្ទៃដីទំហំជាង៥ហិកតា ហើយនៅឆ្នាំ២០២៥នេះ កសិករចាប់អារម្មណ៍លើដំណាំត្រាវណាស់ ព្រោះឱ្យផលល្អ ហើយស្រួលលក់៕


-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


