Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីព័ត៌មាន៖ មូលធនមនុស្សក្នុងវិស័យព័ត៌មាន ជាកត្តាសំខាន់លើការគ្រប់គ្រងសមរភូមិសតិអារម្មណ៍ ក្នុងពេល AI រីកចម្រើន

បានផុស

នៅ

លោក នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន គូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងនៅក្នុងដំណើរការអភិវឌ្ឍធនធានមនុស្សសម្រាប់វិស័យព័ត៌មាន និងសោតទស្សន៍ ដើម្បីបង្កើនប្រសិទ្ធភាពការងារ ផ្តល់សន្តិសុខ សុវត្ថិភាពព័ត៌មានជូនដល់ប្រជាពលរដ្ឋគ្រប់រូប។ ក្នុងន័យនេះ ការអភិវឌ្ឍមូលធនមនុស្សក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ជាកត្តាដ៏សំខាន់ក្នុងការកំណត់នូវប្រសិទ្ធភាព ស័ក្តិសិទ្ធភាព នៃប្រតិបត្តិការស្ថាប័ន លើការងារគ្រប់គ្រងសមរភូមិសតិអារម្មណ៍ នៅក្នុងដំណាក់កាលរីកចម្រើនផ្នែកបញ្ញាសិប្បនិម្មិត (AI)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបញ្ជាក់ដូចនេះរបស់លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសថ្នាក់មូលដ្ឋានលើកដំបូង ដល់មន្ត្រីរាជការរបស់ក្រសួងព័ត៌មាន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រៀបចំឡើងដោយគណៈកម្មការគ្រប់គ្រងកម្មវិធីអភិវឌ្ឍន៍មូលធនមនុស្សក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ នារសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ នាមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន នៃក្រសួងព័ត៌មាន។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្តថា៖ «កត្តាធនធានមនុស្សនៅតែជាកត្តាអាទិភាពសម្រាប់ភាពរីកចម្រើនរបស់ស្ថាប័ន និងសង្គមជាតិ ដូច្នេះ យើងមិនអាចធ្វើអ្វីកើតនោះទេ បើសិនជាយើងអត់មានធនធានមនុស្ស ទោះបីជាមានថវិកាច្រើន ប៉ុន្តែអត់មានធនធានមនុស្ស ក៏មិនអាចគ្រប់គ្រងកើតដែរ »។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា ការគ្រប់គ្រងធនធានមនុស្ស ជាតួនាទីចម្បងក្នុងការអភិវឌ្ឍសមត្ថភាពស្ថាប័ន ដើម្បីសម្រេចបាននូវគោលដៅរួម។ ការយកចិត្តទុកដាក់លើការកសាង និងអភិវឌ្ឍមូលធនមនុស្សក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ជាភាពចាំបាច់ ក្នុងការលើកកម្ពស់នូវសណ្តាប់ធ្នាប់សារព័ត៌មាន និងការផ្សព្វផ្សាយ ប្រកបដោយ គុណភាព និងសុវត្ថិភាព។ ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ គឺជាចលករយ៉ាងសំខាន់ក្នុងកិច្ចសហការគ្រប់គ្រងលំហព័ត៌មាន និងសន្តិសុខព័ត៌មាន ពោលគឺព័ត៌មានដែលសម្បូណ៌បែប និងទាន់សភាពការណ៍ ប្រកបដោយគុណភាព និងមិនបង្កនូវអរិភាពក្នុងសង្គមជាតិ។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងថា៖ «យើងត្រូវតែប្រឹងប្រែងធ្វើយ៉ាងណាឱ្យប្រព័ន្ធផ្សព្វផ្សាយដើរតួនាទីសំខាន់ដូចក្នុងជំនាន់ទសវត្សឆ្នាំ៨០ មិនមែនមានន័យថាត្រូវតែធ្វើឱ្យដូចកាលពីឆ្នាំ១៩៨០ នូវឧបករណ៍ សម្ភារៈនោះទេ តែយើងយកគុណភាពនៅក្នុងការងារគ្រប់គ្រងព័ត៌មាន និងសាធារណមតិ ដូចអ្វីដែលនៅអតីតកាលដើរតួនាទីសំខាន់នៅក្នុងធាតុផ្សុំនៃដំណើរស្វែងរកសន្តិភាពដ៏លំបាកនៅក្នុងប្រទេសកម្ពុជាយើង»។

ត្រង់ចំណុចនេះ ត្រូវបានលោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា ដូច្នេះហើយនៅក្នុងក្របខណ្ឌនេះក្រសួងព័ត៌មាន បានរៀបចំផែនការយុទ្ធសាស្រ្ត ក្នុងការកសាង និងអភិវឌ្ឍន៍មូលធនមនុស្ស ដែលសំដៅលើធនធានមនុស្សប្រកបដោយសមត្ថភាព ទេពកោសល្យ គោរពវិជ្ជាជីវៈ និងភាពច្នៃប្រឌិត ជាកត្តាគន្លឹះ និងមានសក្តានុពលដែលគាំទ្រដល់គ្រប់ដំណើរការអភិវឌ្ឍន៍ ពីព្រោះថាស្ថាប័ននីមួយៗ មិនអាចដំណើរការបានប្រកបដោយគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងផលិតភាពឡើយ ប្រសិនបើគ្មានធនធានមនុស្សដែលមានគុណវុឌ្ឍខ្ពស់ និងកិច្ចខិតខំប្រឹងប្រែងអនុវត្តការងារដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈ។

«ក្នុងន័យនេះធនធានមនុស្ស គឺជាកត្តាស្នូលនៃរាល់គោលនយោបាយ និងយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍប្រទេស។ ដូចនេះ ការអប់រំ និងបណ្តុះបណ្តាលមូលធនមនុស្ស ជាភាពចាំបាច់មិនអាចខ្វះបាន និងជាយុទ្ធសាស្ត្រវិនិយោគវែងឆ្ងាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងព័ត៌មានក្នុងការបង្កើតនូវមូលដ្ឋានមូលធនមនុស្ស ប្រកបដោយសមត្ថភាពជំនាញ និងចំណេះដឹងដ៏មានសក្តានុពល»។ នេះជាថ្លែងបន្ថែមរបស់លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា។

គួរជម្រាបថា រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានផ្តោតការយកចិត្តទុកដាក់ខ្ពស់បំផុតលើកត្តា មូលធនមនុស្ស នៅក្នុងការអភិវឌ្ឍប្រទេសជាតិឆ្ពោះទៅកាន់ ប្រទេសមានចំណូលខ្ពស់ ស្របតាមចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «កម្ពុជាមិនអាចក្លាយជាប្រទេសអ្នកមានបានទេ ប្រសិនបើធនធានមនុស្ស ពុំមានចំណេះដឹង និងសមត្ថភាព ជំនាញ ពុំអាចប្រកួតប្រជែងនៅលើឆាកអន្តរជាតិ ពុំមានសុខភាពល្អគ្រប់គ្រាន់ និងពុំមានសមត្ថភាព ចូលរួមកសាងមូលដ្ឋាននៃសង្គម សេដ្ឋកិច្ច និង ឧស្សាហកម្ម ដែលផ្អែកលើចំណេះដឹង។ ដូច្នេះ មិនមែនជាការចៃដន្យឡើយ ដែលយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ បានកំណត់យកអាទិភាព គន្លឹះ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ពោលគឺយកកត្តាមនុស្សជាអាទិភាពខ្ពស់បំផុត»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

ម្ចាស់​ចម្ការ​ទុរេន​ថា កត្តា​អាកាសធាតុល្អ​ធ្វើ​ឱ្យ​ទុរេននៅរមណីយដ្ឋាន​ទឹកឈូ​ធំៗ​ល្អ ​ក្នុង​ការ​ប្រមូលផល

សន្តិសុខសង្គម៣ ម៉ោង មុន

ឆេះផ្ទះ៨ខ្នង និង​តូបជួល​ផ្សារ​ពាក់ស្បែក១៦តូប ខូច​ខាត​អស់​ទាំង​ស្រុង

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រជាការពារ​ម្នាក់ ត្រូវ​អធិការនគរបាលខណ្ឌឫស្សីកែវ​ផ្ដល់​ថវិកាព្យាបាល ខណៈ​ចុះ​បង្ក្រាប​ប៉ះទង្គិច​នឹង​ជន​ញៀន​ថ្នាំ​

សន្តិសុខសង្គម៥ ម៉ោង មុន

សាច់ជ្រូក​បង្កក​ខូចគុណភាព​ ជាង១ពាន់គីឡូក្រាម​ ត្រូវ​សមត្ថកិច្ច​បង្ក្រាប និង​ដុត​កម្ទេចចោល

សន្តិសុខសង្គម៥ ម៉ោង មុន

ពលរដ្ឋ​សំណូមពរ​អាជ្ញាធរ​ជួសជុល​ជង្ហុក​មួយ​កន្លែង​ ដើម្បី​បង្ការ​គ្រោះថ្នាក់​ ពិសេស​គឺពេល​រាត្រី

Sokha Hotels

ព័ត៌មានពេញនិយម