ព័ត៌មានជាតិ
យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ដំណាក់កាលទី២ ផ្ដោតលើការពង្រឹងអក្ខរកម្មព័ត៌មានក្នុងស្រទាប់យុវវ័យ
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្រា្ត បានឱ្យដឹងថា ប្រធានបទសំខាននៅក្នុងយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ដំណាក់កាលទី២ គឺ «ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីសុវត្ថិភាពព័ត៌មាន» ហើយមានទិសដៅតម្រង់ទៅរកយុវវ័យ ដែលកំពុងប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ។

លោក និយាយថា នៅឆ្នាំនេះ យុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ បានចាប់ផ្ដើមដំណាក់កាលទី២ ដោយផ្ដោតទៅលើប្រធានសំខាន់ គឺនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ ក្នុងគោលដៅដើម្បីពង្រឹងនូវអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីសុវត្ថិភាពព័ត៌មាន ហើយជាពិសេសគោលដៅនៅឆ្នាំនេះ គឺទៅលើយុវវ័យ។
ការលើកឡើងដូច្នេះរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន កាលពីរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ក្នុងកិច្ចប្រជុំតម្រង់ទិសស្តីពីការអនុវត្តផែនការយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ ដំណាក់កាលទី២ ដល់ថ្នាក់ដឹកនាំក្រសួង មន្ទីរព័ត៌មានរាជធានី-ខេត្ត សមាគមសារព័ត៌មាន អង្គភាពសារព័ត៌មាន ព្រមទាំងអ្នកផលិតមាតិកាឌីជីថល កាលពីរសៀលថ្ងៃទី១៨ ខែឧសភា។ កិច្ចប្រជុំនេះ បានធ្វើឡើងក្រោយពីពិធីបើក និងដាក់ឱ្យដំណើរការជាផ្លូវការនូវយុទ្ធនាការនេះ នៅវិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី វត្តភ្នំ កាលពីព្រឹកថ្ងៃដដែលនោះ។

លោក នេត្រ ភក្ត្រា បានសង្កត់ធ្ងន់ពីភាពចាំបាច់ក្នុងការពង្រឹងអក្ខរកម្មផ្នែកព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយទៅដល់យុវវ័យ ដើម្បីឱ្យពួកគេប្រើប្រាស់ទូរសព្ទ និងបច្ចេកវិទ្យាព័ត៌មាននេះ ឱ្យបានត្រឹមត្រូវ និងជាប្រយោជន៍សម្រាប់ខ្លួនឯង និងសង្គមជាតិ។ លោក ថា យុវវ័យសម័យនេះ មិនត្រឹមតែត្រូវតាមឱ្យទាន់បច្ចេកវិទ្យាសម្រាប់ជាប្រយោជន៍នៃការសិក្សាប៉ុណ្ណោះទេ ក៏ប៉ុន្តែត្រូវបង្កើតភាពធន់សម្រាប់ទប់ទល់និងប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីកុំឱ្យធ្លាក់ក្នុងអន្ទាក់នៃពិភពឌីជីថល។

ពាក់ព័ន្ធយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ដំណាក់កាលទី២នេះ លោករដ្ឋមន្រ្តី គូសបញ្ជាក់ថា នឹងបន្តផ្តោតលើការលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ ជាពិសេសស្រទាប់យុវវ័យអំពីការផ្ទៀងផ្ទាត់ប្រភពព័ត៌មាន មុននឹងចែករំលែកលើបណ្តាញសង្គម ព្រមទាំងជំរុញឱ្យអ្នកប្រើប្រាស់ប្រព័ន្ធឌីជីថលមានការទទួលខុសត្រូវ និងប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ។
លោកបាននិយាយថា «យើងមិនអាចលុបព័ត៌មានក្លែងក្លាយទេ តែត្រូវរៀនរស់ជាមួយវា ដោយបន្សាំខ្លួន ហើយបង្កើនភាពធន់»៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១១ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


